ស្អាតណាស់! នៅមុននេះបន្តិច អ្នកនាងឱក សុគន្ធកញ្ញា បានបង្ហាញពី​ទេសភាព​បែប​ធម្មជាតិ​ដ៏ស្រស់ត្រកាល នៅប្រទេស…..(មានវីដេអូ)

ដូចដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​កំពូលតារាចម្រៀងស្រីជួរមុខ​ ក្នុងប្រទេស​កម្ពុជា​ អ្នក​នាង​ ឱក សុគន្ធកញ្ញា និង លោក អុឹង សុខលី ប្អូនប្រុសបង្កើតម្ចាស់ផលិតកម្មរស្មី ហង្សមាស ដែលបាន​ប្រារព្ធ​ធ្វើឡើង​កាលពីថ្ងៃទី១៦​ ​ខែឧសភា​ ឆ្នាំ​២០១៩​ ដោយមានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ និង​តារា​ល្បីៗ​យ៉ាង​អធិកអធម​។

ក្រោយពី​កម្មវិធី​រៀប​មង្គលការ​ដ៏​មាន​ជ័យ​មង្គល​នេះ​ ត្រូវ​បានបញ្ចប់​ទៅយ៉ាងមានភាពរលូនរួចមក​ គូស្នេហ៍​មួយ​គូ​នេះ​ ក៏បានមានដំណេីរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ទៅប៉ែក​អឺរ៉ុប​ ហើយ​ចំពោះ​ប្រទេស​ដំបូង​ដែលអ្នក​ទាំង២​ បានទៅដល់ដំបូងនោះ​ គឺប្រទេសបារាំង។

ក្រោយពី​បានស្នាក់នៅ​ និងមានការ​លំហែកាយ​អស់រយៈពេល​ ៣​ ទៅ​ ៤​ថ្ងៃរួចមក​ ពេលនេះ​ អ្នក​ទាំងពីរ​​ ក៏បានកាន់ដៃគ្នាបន្តទៅកាន់ប្រទេស​ប៉ែក​អឺរ៉ុប​មួយទៀត​ គឺប្រទេស​ ហូឡង់​ និងបាន​ផ្តិតយក​នូវទេសភាព​ជាច្រើន​ដល់​មហាជន​ និងអ្នក​គាំទ្រ​របស់​ខ្លូន​ផងដែរ​។

ដោយឡែក​ នៅថ្ងៃ​នេះ​ អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ ក៏បានជិះទូកលេងកម្សាន្តតាម​គង្គារ​ និងបាន​ពោល​ពាក្យ​មកកាន់​បងប្អូន​ខ្មែរ​ថា«អរុណសួស្ដី​ពី​ប្រទេស ហូឡង់ ថ្ងៃ​នេះ​សូម​ចែក​រំលែក​ ការ​ទស្សនា​ទេសភាព​បែប​ធម្មជាតិ​ដ៏ស្រស់ត្រកាល​ទាំងអស់​គ្នា​ណា..!» ដេីម្បី​ជ្រាប​ច្បាស់​អំពីទិដ្ឋភាពទាំងនេះ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម