យូរគួរសម! អ្នកនាង ឱក សុគន្ធកញ្ញា នេះ​ជា​លើកដំបូង​ដែលខ្ញុំទទួលបានកាឈប់សម្រាក់ដែលយូរ​ជាងគេ ដែលមានរយះរហូតដល់ទៅ….(មានរូបភាព)

កំពូលតារាចម្រៀងស្រីជួរមុខ​ ក្នុងប្រទេស​កម្ពុជា​ អ្នក​នាង​ ឱក សុគន្ធកញ្ញា និង លោក អុឹង សុខលី ប្អូនប្រុសបង្កើតម្ចាស់ផលិតកម្មរស្មី ហង្សមាស ក្រោយពី​បានរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ ដែលបាន​ប្រារព្ធ​ធ្វើឡើង​កាលពីថ្ងៃទី១៦​ ​ខែឧសភា​ ឆ្នាំ​២០១៩​ យ៉ាង​រលូន​រួចមក​​ អ្នកទាំង​ពីររូប​ ក៏បានមានដំណេីរ​កម្សាន្ត​ទៅក្រេប​ទឹក​ឃ្មុំ​ នៅប៉ែក​អឺរ៉ុប​ផងដែរ​។

ដោយឡែក​ ចំពោះ​ប្រទេស​ដែល​ គូស្វាមី​ភរិយា​ថ្មី​ថ្មោង​នេះ​បានទៅដល់ដំបូងនោះ​ គឺប្រទេស​បារាំង​ ក្រោយពី​បានស្នាក់នៅ​ និងមានការ​លំហែកាយ​អស់រយៈពេល​ ៣​ ទៅ​ ៤​ថ្ងៃរួចមក​ ពេលនេះ​ អ្នក​ទាំងពីរ​​ ក៏បានកាន់ដៃគ្នាបន្តទៅកាន់ប្រទេស​ប៉ែក​អឺរ៉ុប​មួយទៀត​ គឺប្រទេស​ ហូឡង់​ និងបាន​ផ្តិតយក​នូវទេសភាព​ជាច្រើន​ដល់​មហាជន​ និងអ្នក​គាំទ្រ​របស់​ខ្លូន​ផងដែរ​។

ចំពោះ​ទេសភាព​នៅប្រទេស​ហូឡង់​ ក្រោមការ​ផ្តិត​យក​រូប​ភាព​ពីអ្នក​ទាំងពីរ​នោះ​ គេសង្កេត​ឃើញថា​ ប្រទេស​មួយនេះ​ ហាក់បីជា​មាន​ដំណើរ​កម្សាន្ត​តាម​ផ្ទៃ​ទឹក​ ដោយមាន​ទូក​ និង​កប៉ាល់​ទេសចរណ៍​ជា​ច្រើន​ បានឈប់បន្តកន្ទុយគ្នានៅមាត់ទឹក​ ។ យ៉ាង​ណា​មិញ​ ចំពោះ​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​នេះដែរ​ អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ ក៏បាន​មានការ​លេីកឡេីង​ថា​៖​

«នេះ​ជា​លើកដំបូង​ ​ដែលខ្ញុំទទួលបានកាឈប់សម្រាក់​ ដែលយូរ​ជាងគេ ធ្វើការ​ច្រើន​ឆ្នាំ​ មានពេល​ 3សប្តាហ៍​សម្រាប់​សម្រាក់ខួក្បាល អារម្មណ៍​ លំហែ​កាយ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន អរគុណ​ម្ចាស់​ច្បាប់​ទាំង​អស់​ ដែល​បាន​យោគយល់​ មិនងាយបានចឹងត្រូវមកឆ្ងាយបន្តិចហើយ»។

For More Videos Amazing