តែប៉ុណ្ណេះស្រួលហើយសំរាប់អ្នកអត់មានថវិកា! លោកជំទាវ ហ៊ុន សុីណាត បង្ហាញបញ្ជីឈ្មោះ លេខទូរស័ព្ទផ្លូវការ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ សំរាប់អ្នកដែលអត់ថវិកាក្នុងការឡើងតុលាការរកមេធាវី….

ប្រិយមិត្ដ និងអ្នកនិយមប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុក ប្រាកដជាបានជ្រាបរួចមកហើយ អំពីលោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីបង្កើត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ថីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកជំទាវតែងតែចេញមុខ និយាយពីបញ្ហាសង្គមនានាជាច្រើន ទាក់ទងទៅលើបញ្ហាដីធ្លី ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាគ្រឿងញៀនផងដែរ។

យ៉ាងណាមិញ ក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកផ្លូវការ លោកជំទាវ ហ៊ុន សុីណាត បានធ្វើការលើកឡើងពីដំណឹងដ៏ល្អមួយថា៖”ពេលនេះកាន់តែងាយស្រួលទៀតហើយពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលអត់ថវិកាក្នុងការឡើងតុលាការរកមេធាវីនោះ នេះជាក្រុមមេ

ធាវីស្ម័គ្រចិត្តសម្ដេចតេជោបានបង្ហាញបញ្ជីឈ្មោះ, លេខទូរស័ព្ទផ្លូវការ និងលេខទូរស័ព្ទក្រុមការងារទទួលបន្ទុក ទូរស័ព្ទ ដើម្បីងាយ ស្រួលដល់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង នៅក្នុងករណីចាំបាច់ត្រូវការជំនួយណាមួយលើបញ្ហាផ្លូវច្បាប់។ បញ្ជីឈ្មោះនិងលេខទូរស័ព្ទផ្លូវការរបស់ក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្ដេចតេជោ ត្រូវបានបង្ហាញជាសាធារណ:ពីព្រោះកន្លងទៅមានជនខិលខូចមួយចំនួន

ក្លែងបន្លំថាខ្លួនជាមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដូច្នេះបើសិនជួបករណីសង្ស័យ សូមប្រជាពលរដ្ឋផ្ទៀងផ្ទាត់លេខទូរស័ព្ទក្នុងបញ្ជីនេះ។ សូមជម្រាបថាខាងក្រោមនេះជាបញ្ជីឈ្មោះផ្លូវការនិងលេខទូរស័ព្ទរបស់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ សូមបងប្អូនកូនក្មួយដែលចង់បានមេធាវីរួសរាន់ទាក់ទងតាមលេខដែលមាននេះភ្លាម”។

For More Videos Amazing