ក្រោយពីមានអ្នករិះគន់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានយកក្រដាសប្រាក់៥០០រៀល ចំនួន ៨០លានរៀល ជូនមន្ទីពេទ្យគន្ធបុប្ផារួចមក ស្រាប់តែឯកឧត្តម ខៀវ​ កាញារីទ្ធ​ ក៍បានមានប្រសាសន៍យ៉ាងខ្លីថា…..

ប្រិយមិត្ដធ្លាប់បានដឹងរួចមកហេីយ​ អំពី​ប្រវត្ដិរបស់លោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ដែលទម្រាំតែរូបលោកមានមកដល់ថ្ងៃនេះ​ គឺបាន​ឆ្លងកាត់នូវ​ឧបសគ្គ​ជាច្រើន​ ។ បេីទោះបីជា​លោកឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បានក្លាយទៅជា​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ក៏ដោយនោះ តែលោកមិនដែលភ្លេចដើមកំណើតខ្លួនឯងនោះទេ ដោយតែងតែចេញមុខ​ ធ្វើអំពើមនុស្សធម៌ជាច្រើន ដល់ចាស់ជរា ក៏ដូចជាកសាងផ្លូវជូនប្រជាពលរដ្ឋថែមទៀតផង។

ជាក់ស្តែង​ កាលពី​ពេលថ្មីៗនេះ​ លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ក្រោយពី​បាន​ផ្តល់​ជា​មូល​និធិ​ដល់​កាកបាទក្រហម​កម្ពុជា​ នូវ​ទឹកប្រាក់​ចំនួន​ ១០០លានរៀល​មិនទាន់បាន​ប៉ុន្មា​ន​ផង​ លោក​ឧកញ៉ា​ ក៏បាន​ផ្តល់នូវ​មូលនិធិ​ចំនួន​ ៨០លានរៀល​ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ថែមទៀតផង​។

ដោយឡែក​ ចំពោះ​ការ​ផ្ដល់​ជា​មូល​និធិ​របស់លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ចំនួន​ ៨០លានរៀល​ ជា​ក្រដាស​ប្រាក់​រៀលសុទ្ធ​ និងជា​ក្រដាស​ប្រាក់​ ៥០០រៀលនេះដែរ ក៏ត្រូវបាន​មហាជន​មួយ​ចំនួន​ បានមានការ​ស្ញប់ស្ញែង​ និង​កោតសរសើរ​ជាខ្លាំង​ ក្នុង​នោះដែរ​ក៏មាន​មួយចំនួន​ទៀត​ បានមានការរិះគន់​ចំពោះ​លោក​ឧកញ៉ា​ផងដែរ​។

ជុំវិញ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ​ ក្រោយពី​មានការ​លើក​ឡើងជា​មតិយោបល់​​ជាច្រើន​រួចមកនោះ​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ក៏បាន​មានការលេីកឡេីង​ទាក់ទង​នឹង​រឿង​នេះ​ផងដែរ​ថា​៖​ «ឃើញជជែកគ្នាច្រើនពីរឿងលុយខ្មែរតិចឬច្រើន តែមិនសួរគ្នាថាអាកប្បកិរិយាសំខាន់ឬអត់?»៕

For More Videos Amazing