ស្ត្រីដែលត្រូវអតីតប្តីចោទថានាង ស្រលាញ់គ្នាជាមួយនឹងប្រុស វ័យចំណាស់នោះ ពេលនេះនាងបានបង្ហាញនូវរូបខ្សែស្រឡាយបងប្អូនរបស់នាង និងបានសរសេររៀបរាប់ថា….(មានរូបភាព)

កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីម្ចាស់គណនី ហ្វេសប៊ុក មួយដែលមានឈ្មោះ Poun Sambath បានបង្ហោះសារលាយឡំជាមួយរូបភាពប៉ុន្មានសន្លឹក ដែលបានធ្វើឲ្យមហាជនក្នុងបណ្ដាញ សង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ដោយម្ចាស់គណនីខាងលើ បានលើកឡើងថា ប្រពន្ធរបស់ខ្លួនបានទាក់ទងជាមួយនឹងបុរសវ័យចំណាស់ម្នាក់ រហូតដល់ថ្នាក់បំផ្លាញសេចក្ដីសុខក្នុងគ្រួសារខ្ទេចខ្ទីគ្មានសល់។

ជាមួយគ្នានោះដែរ បន្ទាប់ពីឃើញកាលបង្ហោះសាររបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើដែលជាអតីតប្ដីរួចមក កាលពីព្រឹកមិញនេះ ម្ចាស់គេហទំព័រ ហ្វេសប៊ុក ម្នាក់ដែលត្រូវបានបុរសខាងលើបង្ហោះរូបនាងជាមួយនឹងបុរសវ័យចំណាស់នោះ ដែលគាត់មានឈ្មោះថា Sambo Smile ក៏បានធ្វើការបកស្រាយម្ដងរួចមកហើយ ដែលមានខ្លឹមសារថា៖

“ខ្ញុំថាមិនចង់ឆ្លើយឆ្លងជាមួយមនុស្សដូចលោកទេ តែហួសចិត្តពេកមហាសែនហួស លោកចង់លាងខ្លួនឯងអោយល្អអោយស្អាត តែការលាងអោយសមហេតុសមផលផង កុំភ្លេចថាមនុស្សម្នាក់ៗមានឧត្តមគិត មិនមែនភ្លីភ្លើហុីអើដូចអត់មានខួរគិតទេ មានតែសារីគ្នាលោកទេ ដែលហុីអើអត់ខួរទៅរួច ហុីអើហ្នឹងប្រយ័ត្នពារផង ម្នាក់ៗមានប្អូនស្រី កូនស្រីដែរហ្នឹងអីក៏ខំមេសៗ ម៉េចបានប្រយោជន៍ច្រើន ប្រយ័ត្នពារតន់ហន់។

សូមបញ្ជាក់ទៅលោក ឃួន អុីដាន់ ដែលមាន Acc fb- Poun Sambath ថា លោកលាបអោយសមផង គាត់ជាបងប្រុសរបស់ពួកខ្ញុំ និងជាលោកឪពុកទី២ បន្ទាប់ពីទៀ(លោកឪពុក) គាត់បានចែកឋានទៅ ៨ឆ្នាំ ហើយរូបថតអស់ហ្នឹង គឺខ្ញុំជាអ្នកថតជាមួយបងប្រុសខ្ញុំ និងបង្ហោះក្នងAcc fbខ្ញុំ។

លោកក៏បានដឹងថា មានតែបងប្រុសដែលជាលោកឪពុកទី២បានជួយផ្ជុងផ្តើមលោក និងខ្ញុំអោយមានដើមទុក មានលុយកាករកសុី មានដី១កន្លែងដំបូងក្នុងឆ្នាំ២០០៨ ដើម្បីធ្វើផ្ទះរស់នៅនៃទឹកដីទីក្រុងនៅម្តុំទឹកថ្លា បន្ទាប់ពីយើងបានប្តូរការងារជាគ្រូបង្រៀននៅខេត្តតាកែវ មកភ្នំពេញ និងដោយបានជួលបន្ទប់ស្នាក់នៅដែលមានតម្លៃ ៣០ដុល្លារ ក្នុងខែក្នុងឆ្នាំ២០០៧។

លោកបង្ហោះសរសេរលាងខ្លួនឯងអោយស្អាត ដោយខ្វះឧត្តមគតិ មិនសមលោកជាអតីតជាគ្រូបង្រៀន និងបានរៀនចប់បរិញ្ញាប័ត្រ ដែលមានខ្ញុំជាអ្នកសន្សំលុយបានពីការងារអង្គការ១ពេល បង្រៀនសាលាឯកជននៅពេលល្ងាច ក្រៅពីម៉ោងបង្រៀននៅសាលារដ្ឋ លោកមិនយល់ថា លោកជាក្រពើមិលគុណទេអី?

ដោយសារតែលោកមានចរិត និងសន្តានមិនចេះទទួលស្គាល់កំហុកខ្លួនឯង ហើយថែមទាំងបំពានដោយងងើល ជាមនុស្សភ្លេចកំនើត ភ្លីភ្លើឈ្លក់ភាពជាថៅកែ ភាពអស្ចារ្យរបស់លោក ដោយមិនខ្វល់ពីសុភមង្គលក្នុងគ្រួសារ ទើបខ្ញុំសម្រេចចិត្តសុំលែងលះលោកដោយមិនស្តាយស្រណោះ!លោកមានស្រីញី ធ្វើបាបខ្ញុំ និងកូនៗច្រើនឆ្នាំមកនេះ លោកមិនកែ មិនទទួលកំហុស ហើយលោកនូវនិយាយបំពានដោយអត់ខ្លាចរន្ទះបាញ់បាញ់មាត់លោកសោះ ហុឺ..ហួសចិត្ត។

ក្រែងលោកដឹងថា ខ្ញុំស្គាល់ស្រីល្អរបស់លោកជាអ្នកណា មានទាំងឯកសារបញ្ជាក់ពីទំនាក់ទំនងលោក និងនាងល្អនោះ តែហេតុអ្វីខ្ញុំមិនបង្ហាញរឿងនេះ គឺខ្ញុំគិចថាមិនគួរយករូបនាងមកបង្ហោះទេ ក្រែងលោនាងមានអ្នកផ្សេងកំពុងស្រឡាញ់នាងដែរ នាងក៏អាចមានអនាគតជាមួយមនុស្សប្រុសនោះល្អជាងលោកក៏ថាបាន ឬនាងគ្រាន់កំដរលោក

ដោយសារឃើញលោកជាថៅកែឡានលេងក៏ថាបាន ដោយមិនដឹងនិងគិតថាលោកជាមនុស្សក្រដូចតែខ្ញុំ ហើយប្រឹងមកជាមួយខ្ញុំ ទម្រាំបានមានឈ្មោះជាថៅកែ ហើយអាចនាងមិនខុសទាំងស្រុងនោះទេ គឺដោយសារលោកលួងលោម កុហកនាងផងក៏ថាបាន។ អំពើលោកធ្វើដូចអត់ទុកតម្លៃខ្លួនឯងសោះ និងមិនមានចំនុចណាអោយខ្ញុំស្តាយសោះ សូមជ្រាប។

ខ្ញុំបានសុំលែងលះលោកដោយស្ងៀមស្ងាត់ បន្ទាប់ពីខ្ញុំនិងកូនៗ គ្មានសមត្ថភាព និងអស់លទ្ធភាពទទួលបានក្តីសុខពីលោក និងដើម្បីរក្សាកិត្តិយសអោយគ្នាទៅវិញទៅមក ព្រមទាំងខ្ញុំបានសើ្នលោកចែកឡាន និងឃ្លាំងឡានគ្នា ចំនួនម្នាក់មួយ ដើម្បីបន្តមុខរបរអោយនៅដដែល ដូចយើងអត់លែងលះគ្នា និងដើម្បីចិញ្ចឹមកូនៗ ទោះយើងមិនអាចបន្តភាពជាប្តីប្រពន្ធ តែយើងនៅតែអាចជាឪពុកម្តាយល្អសម្រាប់កូនស្រី២នាក់។

តែលោកអត់បានទទួលសំណូមពរខ្ញុំទេ អ្វីដែលលោកធ្វើ គឺវាយដំខ្ញុំ ប្លន់លុយ ប្លន់ឯកសារទ្រព្យសម្បត្តិចេញពីខ្ញុំ សូម្បីតែឡាន១ដែលខ្ញុំប្រើទុកជូនកូនៗទៅសាលារៀន ក៏លោកវៃដណ្តើរសោរឡានចេញពីខ្ញុំនៅមុខកូនៗដោយមិនស្រណោះ លោកល្អខ្លាំងណាស់ សូមទៅតាមផ្លូវលោកចុះ ខ្ញុំស្តាយណាស់មិនគួរឈានដល់ថ្នាក់ហែកហួរថោកទាបទាំងអស់គ្នាចុឹងទេ។ ទង្វើលោកធ្វើដាក់ខ្ញុំ និងកូនៗថោកជាងសត្វតិរច្ឆាន ដែលជាហេតុធ្វើអោយខ្ញុំតស៊ូមកនេះ។ សូមមេត្តាអភ័យទោសផងចំពោះការ Tagging ទៅលោកអ្នកដែលមិនមែនជាសាច់ឈាមខ្ញុំ”។

យ៉ាងណាមិញ ដើម្បីកុំឲ្យមហាជននៅតែមានមន្លើលសង្ស័យចំពោះរឿងនេះ ម្ចាស់គណនី Sambo Smile ក៏បានបង្ហាញរូបថតបងប្អូនរបស់គាត់ទាំងអស់ ដែលនៅក្នុងនោះក៏មាន បុរសវ័យចំណាស់នោះដែរ ដោយត្រូវជាបងប្អូនរបស់គាត់ ហើយគាត់ក៏បានភ្ជាប់សារមួយឃ្លាបន្ថែមទៀត អោយមហាជនកាន់តែជ្រាបច្បាស់ ដោយមានខ្លឹមសារទាំងស្រុងថា៖

“ប៉ុន្មានថ្ងៃនេះខ្ញុំបានក្លាយជាមនុស្សស្រីម្នាក់ដែលមានប្រជាប្រិយភាពល្បីនៅលើប្រព័ន្ធសារព័ត៌មានមួយចំនួនយ៉ាងកក្រើក ក្រោមរូបភាពស្អុយរលួយដែលបានធ្វើដោយបុរសម្នាក់មាននាមថាជាស្វាមី។ នាងខ្ញុំជាភរិយាលោក ឃួន អុីដាន់ ដែលមាន Acc Fbឈ្មោះ Poun Sambath ដែលបានយករូបថតនាងខ្ញុំនិងបងប្រុសបង្កើតខ្ញុំទៅPostដោយមានភាពបំផ្លើសមួលបង្កាច់បង្ខូចក្នុងគោលបំណងបំផ្លាញកិត្តិយសនាងខ្ញុំ និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងូរ។

នៅក្នុងខណះនេះនាងខ្ញំខ្លួនឯងមិនចាំបាច់រៀបរាប់ថាលោកមានចិត្តឃោរឃៅសាហាវឫស្សាបែបណាទេ សំដីនិងទង្វើដែលលោកបានធ្វើសបញ្ជាក់យ៉ាងច្បាស់ថាលោកជាមនុស្សបែបណា? ខ្ញុំ គឺជាមនុស្សស្រីម្នាក់ដែលប្រឹងប្រែងអត់ពីកំលាំងកាយចិត្ត តស៊ូមិនខ្លាចនឿយហត់សុីអត់សុីឃ្លានជាមួយលោកក្នុងរយះពេល ១៤ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍ ជាមួយចំណងដៃកូនស្រី២នាក់ និងដោយមានបងប្អូន ញាត្តិមិត្ត និងមនុស្សជាច្រើនដែលបានទទួលស្គាល់ពីប្រវត្តិនៃការតស៊ូប្រឹងប្រែងនេះ។

តែប៉ុន្មានឆ្នាំចុងក្រោយ ក្រោមរូបភាពលោកឈានមកដល់មានឈ្មោះថាជាថៅកែឡាន លោកមានស្រីញី ហើយបែរមកជាន់ឈ្លី វាយដំ និងផ្តល់តែភាពឈឺចាប់ទាំងផ្លូវកាយ ផ្លូវចិត្តលើរូបនាងខ្ញុំជាភរិយា និងកូនស្រីទាំង២យ៉ាងធ្ងន់ធ្ងូរ ដោយសារខ្ញុំនិងកូនៗ មិនអាចទ្រាំទទួលរងនូវការឈឺចាប់ខ្លោចផ្សាដែលលោកបានធ្វើ ខ្ញុំបានសុំលោកលែងលះដោយស្របច្បាប់ និងដោយភាពស្ងៀមស្ងាត់ តែលោកមិនយល់ព្រមលែងលះ និងបានបោះពាក្យសំដីថា-អញហ្នឹងធ្វើអោយង៉ែងរលាយ អោយង៉ែងដើរសុំទានគេ អោយង៉ែងស្អុយរលួយងើបមុខលែងបាន ង៉ែងចាំមើលទៅ!ហេតុអ្វីក៏លោកសាហាវម្លេះ??? ហេតុអ្វីលោកមិនអាសូរមិនគិតដល់កូនស្រី២នាក់សោះ?

សូមបញ្ជាក់ថាបច្ចុប្បន្ននាងខ្ញុំកំពុងរស់នៅ និងមើលថែកូនស្រីទាំង២ និងអ្នកម្តាយចំណាស់របស់នាងខ្ញុំ។ ហើយនាងខ្ញុំមានបងប្អូនបង្កើត ៩នាក់ ដោយលោកឪពុក និងអ្នកម្តាយបានជួបគ្នាក្រោមចំណងភាពជាមេម៉ាយ និងពោះម៉ាយ បន្ទាប់ពីប្តី និងប្រពន្ធម្ខាងៗបានមរណះភាពនៅសម័យប៉ុលពត និងសម័យលន់នុល ហើយបងៗបង្កើតមុនទាំងអស់នៃកូនលោកឪពុក គឺកំពុងរស់នៅក្រៅប្រទេស-France&USA-ជាធម្មតាពេលពួកគាត់មកលេងស្រុកខ្មែរម្តងម្តាង ពួកយើងតែងតែថតរូបPost Fb ដោយក្តីគោរពស្រឡាញ់ និងនឹករលឹក។ ដូចនេះសូមសារព័ត៌មានទាំងអស់ ដែលបានយករូបនាងខ្ញុំ និងបងប្រុសបង្កើតខ្ញុំ ទៅPostផ្សាយបន្ត ក្នុងរូបភាពបំផ្លាញកិត្តិយសឋានះបុគ្គល និងក្រុមគ្រួសារ សូមមេត្តាជួយកែសម្រួល និងលុបផង”។

For More Videos Amazing