សូមជួយស៊ែរបន្តផង! បងប្រុសម្នាក់ខំធ្វើការលាង​មូ៉តូ ទាំងខ្លួនពិការជើង យកលុយ ចិញ្ចឹមប្រពន្ធនឹងកូនពីរនាក់ព្រមទាំងម្តាយម្នាក់ទៀត…..(មានវីដេអូ)

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ លោក សុខ រ៉ាស៊ី ដែលជាពិធីករ ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បានយកម៉ូតូទៅលាងនៅកន្លែងមួយ ក៏ស្រាប់តែជួបបុរសម្នាក់ ដែលជាម្ចាស់កន្លែងលាងម៉ូតូមួយកន្លែង ដោយដើរតួរជាកម្មករផង និងជាម្ចាស់ផង ព្រោះកន្លែងលាងម៉ូតូរបស់គាត់មានតែម្នាក់ឯងនោះទេ ហើយអ្វីដែលធ្វើឲ្យមហាជនកាន់តែមានភាពរំជួញចិត្ដជាខ្លាំងនោះគឺ គាត់ពិការជើងម្ខាងទៀតផង។

យ៉ាងណាមិញ លោក សុខ រ៉ាសុី បានលើកឡើងក្នុងពេលនោះថា៖”“ថ្ងៃនេះខ្ញុំ សុខចិត្ត បន្លំ យក ម៉ូតូប្អូន មកលាងនៅ កន្លែងគាត់ ដើម្បីចែករំលែក ដល់បងប្អូនទាំង អស់គ្នា ក្នុងអត្ថន័យ មានជីវិតមាន មានការតស៊ូ! ចុះសុំ សួរទៅដល់ បងៗដែលមានកាយសប្បទារពេញលេញ មិនពិការ ដូចបងប្រុសម្នាក់នេះ ខ្មាស់គាត់អត់? ប្រទេសណាក៏មាន

អ្នកសុំទាន ដែរ តែសុំសួរ ខ្លួនឯងថា៖ តើអ្នកបានប្រើធនធានរាង្គកាយ ដែរខ្លួនមានអស់ហើយ រឺនៅ? តស៊ូក្នុងជីវិត”។ លោកក៏បន្ថែមសារដ៏មានន័យ និងចាក់ដោតមួយឃ្លាទៀតថា៖“ជិវិត និងក្តីសង្ឃឹម មិនអស់ទេ បើដង្ហើមនៅតែដក!”។

ដោយឡែកបន្ទាប់ពីបានឃើញការបង្ហោះនេះរួចមក ស្រាប់តែលោក K01 ក៏បានអញ្ចើញទៅជួបដល់ទីកន្លែងលាងម៉ូតូនឹងបានសួរនាំពីមុខរបបការលាងម៉ូតូរបស់បងប្រុសខាងលើ ដោយគាត់បានប្រាប់ឱ្យដឹងថា៖”ជាធម្មតាក្នុងមួយថ្ងៃ លោកលាងម៉ូតូបានចន្លោះពី ២០-៣០គ្រឿង ដោយក្នុងមួយគ្រឿងទទួលបានកម្រៃ ៣០០០រៀល”។

ជាមួយគ្នាលោក K01 ក៏បានភ្ជាប់សារមួយឃ្លា តាមវីដេអូលោកសំភាសន៏ជាមួយបងប្រុសពិការជើងខាងលើ ដោយមានខ្លឹមសារថា៖”ជីវិតគឺវាចឹង ពិការជើងពិតមែនតែអាចចិញ្ចឹមប្រពន្ធនឹងកូនពីរនាក់ព្រមទាំងម្តាយម្នាក់ទៀត ស៊ូៗណាបងប្រុស”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing