អីយ៉ាស់​! ស្ងាត់​ៗ​ ស្រាប់​តែ​តួឯក​ដ៏ស្រស់​សង្ហារ​ ក្នុង​ខ្សែ​ភាពយន្តរឿង «មុខកាំបិត មុខស្នេហ៍» លោក​ វិសាល​ បានកាន់ដៃ​ភរិយាដ៏​ស្រស់ស្អាត​​នៅ​ខេត្តកំពង់​ឆ្នាំង​ចូល​រោង​ការ​ ខណៈដែល​…(មានរូប​ភាព​)

តារា​សម្តែង​ដ៏​ស្រស់​សង្ហារ​ និងជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​រឿង​«មុខកាំបិត មុខស្នេហ៍» លោក​ វិសាល​ ចំពោះ​ប្រិយមិត្ត​ដែលនិយមតាមដាន​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​ ប្រាកដ​ជា​បានស្គាល់តារារូបនេះជាក់ជាមិនខាន​ ក៏ព្រោះតែ​សមត្ថភាព​ និង​ភាព​បុិនប្រសប់​របស់​តារារូប​នេះ​ បានធ្វើឲ្យ​មានការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ទស្សនិកជន​។

ដោយឡែក​ ខណៈដែល​កំពុងទទួលបាន​នូវភាព​លេចធ្លោ​តាមរយៈ​ការសម្តែងក្នុងសាច់រឿងនេះរួចមក​ ស្រាប់តែ​ម្សិលមិញនេះ​ តារាសម្តែង​រូបនេះ​ ក៏បានបញ្ចប់ភាពនៅលីវរបស់ខ្លួនដោយបានកាន់ដៃនារីដ៏ស្រស់ស្អាតម្នាក់នៅខេត្ត​កំពង់ឆ្នាំង​ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន​ ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុង​ទិដ្ឋភាព​នៃពិធី​មង្គលការ​របស់តារាសម្តែង​ លោក​ វិសាល​ រួមជាមួយ​ភរិយា​ បានមានការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ និងស្រស់សង្ហារ​តាមបែបឈុតបុរាណ​ ដែលពិតជា​គូស្នេហ៍​ដ៏​សាកសម​ និងទទួលបាននូវការ​កោតសរសើរ​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ចូលរួម​ និងអ្នក​ប្រេីប្រាស់​បណ្តាញ​សង្គមហ្វេសបុក​ហ្វេសបុក​ជាច្រើន​។

យ៉ាង​ណាមិញ​ បេីទោះបីជាពិធី​ដ៏​មង្គល​នេះ​ ត្រូវ​បានមានការរៀបចំហាក់បីជានៅឆ្ងាយបន្តិចក្តី​(ខេត្ត​កំពង់​ឆ្នាំង​) តែក៏នៅមាន​តារា​ល្បីៗ​ក្នុង​វិថី​សិល្បៈមួយចំនួន​បាន​អញ្ជើញ​ចូលរួម​ផងដែរ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ពីទិដ្ឋភាព​នៃ​ពិធី​មង្គលការ​ខាងលេីនេះ​ សូមប្រិយ​មិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។