គួរអោយសរសើមែន! តារាស្រីដ៏ល្បី របស់ភូមា បែរជាលះបង់ជីវិតដ៍ហុឺហារបស់ខ្លួន មកកោរសក់ធ្វើជា…..(មានរូបភាព)

កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងមួយដ៏គួរឲ្យចាប់អារម្មណ៏មួយ បានកើតឡើងនៅប្រទេសភូមា ដែលបានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក នៅភូមា បាននាំគ្នាចែករំលែករូបភាព តារាស្រីដ៏ល្បីជនជាតិភូមាម្នាក់ សុខចិត្តលះបង់ជីវិតហឺហា និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ខ្លួន ហើយមកកោរសក់ធ្វើជាដូនជី ដើម្បីបម្រើព្រះពុទ្ធសាសនាទៅវិញ។

យ៉ាងណាមិញ ប្រភពដែលបានបង្ហោះរូប តារាស្រីដ៏ល្បីរូបនេះ បានប្រាប់ឱ្យដឹងថា៖”តារាស្រីរូបនោះមានឈ្មោះ Soe Pyae Thazin ដែលរូបនាងគឺជាតារាសម្តែង តារាម៉ូដែល និងជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងប្រទេសភូមា។ ហើយគោលបំណងរបស់នាង ក្នុងការបួសធ្វើជាដូនជីនេះដែរ គឺដើម្បីទទួលយកជីវិតសាមញ្ញ និងបន្សុទ្ធគំនិតដោយធ្វើតាមការបង្រៀនរបស់ព្រពុទ្ធដើម្បីឈានដល់គោលដៅនៃជីវិត តាមអ្វីដែលនាងចង់បាន។”

ប៉ុន្ដែទោះជាយ៉ាងណាក្ដី រូបភាពដែលត្រូវបានចែកចាយ ពេញបណ្ដញសង្គម ហ្វេសប៊ុកនេះ គេនៅមិនទាន់ដឹងថា នាង Soe Pyae Thazin ត្រូវបួសរយៈពេលយូរប៉ុណ្ណានៅឡើយទេ តែចំពោះដំណឹងនេះ ត្រូវបានមហាជន មានការកោតសរសើរអំពើទឹកចិត្ដរបស់នាង ដែលបានលះបង់ជីវិតហឺហាបែបនេះ។

For More Videos Amazing