ទប់ទឹក​ភ្នែក​មិន​ចង់បាន! មង្គលការមួយនេះ​ ពិតជាកំសត់ពេកហើយ រោងមង្គលក៏គ្មាននឹងគេ បេីទោះបីជាពិធីនេះ​ វាមិនបានល្អដូចគេមែន តែវា….

មនុស្ស​យេីង​ម្នាក់​ៗ មិន​ថាជាអ្នកមាន​ និងអ្នកក្រនោះទេ​ គឺសុទ្ធតែ​ធ្វេីការ​ដេីម្បី​រកលុយ​ ក៏ព្រោះតែមូលហេតុ​ទាំងនេះហេីយ​ ទេីប​មានមនុស្សមួយចំនួន​ បានសុខចិត្តលះបង់ខ្លួន​ ដោយការ​ចាកចេញ​ពី​ផ្ទះ​ ចាកឆ្ងាយ​ពីគ្រួសារ​ ពី​សាច់ញាតិ​បងប្អូន​ ជាពិសេស​ឪពុកម្ដាយ​ ដេីម្បី​ទៅធ្វើ​ការ​នៅកន្លែងដ៏សែនឆ្ងាយ​ ហេីយ​មួយចំនួន​ទៀតនោះ​ ក៏សុខ​ចិត្ត​ទៅ​ធ្វើ​ជា​ពលករ​នៅក្រៅប្រទេសទៀតផង។

ដូច្នេះ​ហេីយ​ លុយគឺពិតជាមាន​សារៈសំខាន់​ខ្លាំង​ណាស់​ ប្រសិន​បេីអ្នកគ្មានលុយនោះ​ទេ អ្វីៗក៏មិនអាចធ្វេីបានយ៉ាង​រលូននោះដែរ​។ ជាក់ស្ដែង​ គូស្នេហ៍​ដែលជា​ស្វាមី​ភរិយា​ថ្មោងថ្មី​ដ៏កំសត់​មួយគូនេះ​ ដោយសារតែ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​​រៀប​ពិធី​មង្គលការ​ ក៏បានត្រឹមតែសែន​ ដោយមាន​ការ​ចូលរួម​ពី​បងប្អូន​ និង​ភ្ញៀវ​តែ​ប៉ុន្មាន​តុប៉ុណ្ណោះដេីម្បី​បង្រ្គប់​កម្មវិធី​ទាំងមូល​។

ដោយ​បានឃេីញ​អំពី​ទិដ្ឋភាព​ដ៏​គួរឲ្យ​អាណិត​​បែបនេះ​ ទេីបបុរសម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ មានសេវា​ កម្មជួលឡាន​ ក៏បានមានការលេីកឡេីង​ ទាំង​អារម្មណ៍​អាណិត​អាសូរ​ចំពោះ​អ្នក​ទាំង២​ ដោយ​មានខ្លឹមសារទាំងស្រុងថា៖​ «មង្គលការរបស់ក្មួយ​ កំសត់ពេកហើយ​ ពូគ្មានអ្វី​ ជួយដល់ក្មួយទាំងពីរទេ​

តែនេះ​ វាកំសត់ពេកហើយ​ សំរាប់អាពាពិពាហ៍របស់ក្មួយទាំងពីរ រោងការ​ រកគ្មាននឹងគេ ឡផលិតឥដ្ឋ​ ជារោងការបស់ក្មួយទាំងពីរហើយ​ កុំតូចចិត្តអីណា​ តែយ៉ាងហោចណាស់​ ពួកក្មួយទាំងពីរ​ បានគោរពប្រពៃណីខ្មែរយើង ទោះបីជាពិធីនេះ​ វាមិនបានល្អដូចគេ តែវាប្រពៃណាស់​ សំរាប់ប្រពៃណីខ្មែរ»។

For More Videos Amazing