សូមជួយស៊ែរបន្តផង! លោកអ៊ុំ ព្រហ្ម ម៉ាញ ត្រូវបានចោរគាស់ផ្ទះកាលពីយប់មិញ ដោយបាត់អស់លុយរហូតដល់ទៅ…..

ពិតជារឿងដ៏គួរអោយសោកស្ដាយខ្លាំងណាស់ ដោយនៅមុននេះបន្ដិច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ យោងតាមរយៈគណនី ហ្វេសប៊ុកផេក នាយ ព្រែក បានប្រាប់ឱ្យដឹងពីរឿងមួយ ដែលតារាពហុជំនាញ លោក ព្រហ្ម ម៉ាញ់ ត្រូវបានចោរគស់ផ្ទះយករបស់មានតម្លៃជាច្រើន យកទៅអស់ ក្នុងនោះផងដែរ នាយព្រែកបានសរសេរថា៖”ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ

ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន ៥មុឺនដុល្លារ។ លោកអ៊ុំវ័យជិត៧០ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ។ ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ”។

យ៉ាងណាមិញ ទាក់ទងចំពោះរឿងមួយនេះ មហាជនមួយចំនួន មានការសោកស្ដាយ និងអាណិតដល់លោក ព្រហ្ម ម៉ាញ់ជាខ្លាំង ហើយក៏មានបានខមិនលើកឡើងថា៖ពិតជាសោកស្ដាយខ្លាំងណាស់ចំពោះដំណឹងនេះ តែហេតុអ្វីលោកអ៊ុំមិនព្រមយកលុយដាក់ក្នុងធានាគារបែបនេះ មិនដឹងពិបាកចិត្តយ៉ាងណាទេ។

For More Videos Amazing