ពិតជា​កម្របានឃេីញណាស់​! ក្នុង​កម្មវិធី​ដ៏មាន​ជ័យ​មង្គល​របស់​កំពូល​តារា​ចម្រៀង​ ឱក​ សុគន្ធ​កញ្ញា​ លោក​ មាស​ ឬទ្ធី​ បាន​បណ្ដើរ​ភរិយា​…(មានរូប​ភាព​)

បេីនិយាយពី​លោក​ មាស​ ឬទ្ធី​ ប្រិយមិត្ត​ និង​មហាជន​ប្រាកដជាបានស្គាល់ច្បាស់រួចមកហេីយ​ ដែលលោកគឺជា​ពិធីករព័ត៌មាន​ពេលព្រឹក​ដ៏មានឈ្មោះល្បីមួយរូប​ ហេីយលោកក៏ជា​អគ្គនាយក​រង​របស់​ស្ថានីយ​ទូរទស្សន៍​ ហង្សមាស​ HDTV ដែលទទួលបាននូវការ​គាំទ្រ​ជាខ្លាំង​ពីមហាជន​ជាច្រើន​ផងដែរ​ ។

ដោយឡែក​ នៅថ្ងៃនេះ​ដែរ​គឺជាថ្ងៃ​ដ៏​ពិសេស​មួយដែល​កំពូល​តារា​ចម្រៀង​ ឱក​ សុគន្ធ​កញ្ញា​ និង​លោក​ អុឹង​ សុខ​លី​ ប្អូន​ប្រុស​ម្ចាស់​ផលិតកម្ម​ហង្សមាស​ បានកាន់ដៃគ្នាចូលរោងការ​ ក្រោម​ការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ទូទាំង​ប្រទេស​ និងមានការ​ចុះ​ប្រម៉ាញ់​ពី​អ្នកសារព័ត៌មាន​ជា​ច្រើន​។

ក្នុង​កម្មវិធី​ដ៏មាន​ជ័យ​មង្គល​នេះ​ ​លោក​ មាស​ ឬទ្ធី​ បានបណ្តេីរ​ភរិយារបស់​ខ្លួន​បង្ហាញ​មុខ​មហាជន​ អមជាមួយ​ស្នាមញញឹម​យ៉ាង​រីករាយ​ផង​ដែរ​។ ជាមួយ​គ្នា​នេះដែរ​ លោក​ ខាន់​ ចាន់សុផល​ ក៏បានមានការ​លេីកឡេីង​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ ដោយមានខ្លឹម​សាររៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

«ជាលើកទី១ ហើយដែលមហាជន កម្រ នឹងឃើញ លោក​មាស ឬទ្ធី ពិធីករល្បីល្បាញក្លែមព័ត៍មាន បណ្តើរភរិយា ទៅចូលរួមកម្មវិធីណាសោះ! តែលើកនេះ​ បានស្គាល់ហើយ។ ចាំមើលឃើញលោក​ ឬទ្ធី ទៅណា មកណា ជួយថតឲ្យជាប់ផង ចាំខ្ញុំបាញ់ឲ្យប្រពន្ធគាត់ ហា៎….»។

For More Videos Amazing