ស្រស់ស្អាត​ខ្លាំងណាស់​! ទិដ្ឋភាពនាពេលល្ងាច​ ជាមួយ​ទេព​អប្សរ​ដ៏ស្រស់ស្អាត​ ឱក​ សុគន្ធ​កញ្ញា​ និង​កូនកំលោះ​ ពិតជាស្អាតកប់តែម្តង…..(មានវីដេអូ​)

ប្រិយមិត្តប្រាកដជាជ្រាបរួចមកហើយថា ដែលកាលពីព្រឹកមិញនេះ ពិធីរៀបមង្គលការរបស់កំពូលតារាចម្រៀងស្រីជួរមុខ​ ក្នុងផលិតកម្មរស្មី ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយ លោក អុឹង សុខលី ប្អូនប្រុសបង្កើតម្ចាស់ផលិតកម្មរស្មី ហង្សមាស បានកាន់ដៃគ្នាចូលរោងការហេីយ​ ដែលធ្វេី​ឲ្យ​ផ្ទុះ​កក្រើក​ពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ដែលពិធីដ៏អធិកអធមមួយនេះ បានប្រារព្ធធ្វើឡើង នៅឯសណ្ឋាគារ សុខាភ្នំពេញ។

ក្នុងពិធីមង្គលការរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា រួមជាមួយប្អូនប្រុសម្ចាស់ផលិតកម្មរស្មីហង្សមាស យើងឃើញថា បានរៀបចំបានយ៉ាង​ប្រណិត​ ចំណែកឯ​សម្អាងការវិញ គឺពិតជាតុបតែងបានស្រស់ស្អាតខ្លាំង ដោយកូនក្រមុំមានសម្រស់ដូចជាព្រះនាង ហើយបូករួមទាំងការតុបតែងនៅកន្លែងរៀបចំមង្គលការវិញ គឺកាន់តែ​ពិសេស​តែម្តង​។

ក្រឡែកមកមើលពិធីមង្គលការ នាពេលល្ងាចនេញវិញ គឺឃើញមានការអញ្ចើញចូលរួមយ៉ាងច្រើន ពីសំណាក់ភ្ញៀវកិត្ដិយស ដែលជាថ្នាក់ដឹងនាំកំពូលៗ លោកឧកញ៉ា លោកជំទាវ អ្នកជំនួញធំ មិត្ដរួចអាជីព សិល្បករ កំពូលតារាកំប្លែង តារាសម្ដែង ពិធីករ ពីធីការិនី រួមទាំងបុគ្គលល្បីក្នុងប្រទេសកម្ពុជាជាច្រេីនរូបថែមទៀតផង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing