កក្រើក​តែម្តង​​! ទិដ្ឋភាព​ពិធី​ហែរជំនូន​នៃ​មង្គល​ការ​ កំពូល​តារា​ចម្រៀង​ជួរមុខ​ ឱក​ សុគន្ធ​កញ្ញា​ ក្រោមការចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស និងតារាល្បីៗ​ជាច្រើន​…(មានវីដេអូ​)

នៅក្នុង​ថ្ងៃនេះ​ គឺជា​ថ្ងៃដ៏មាន​ជ័យ​មង្គល​ ដែល​កំពូល​តារា​ចម្រៀង​ ឱក​ សុគន្ធ​កញ្ញា​ និង​លោក​ អុឹង​ សុខ​លី​ ប្អូន​ប្រុស​ម្ចាស់​ផលិតកម្ម​ហង្សមាស​ ដែលជា​ផលិត​កម្ម​មួយ​ដ៏ធំ​ ក្នុង​ប្រទេស​កម្ពុជា​ បានកាន់ដៃគ្នាចូលរោងការហេីយ​ ក្រោម​ការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ទូទាំង​ប្រទេស​ និងការ​ចុះ​ប្រម៉ាញ់​ពី​សារព័ត៌មាន​ជា​ច្រើន​។

ក្នុង​នោះដែរ​ កាលពីម្សិលមិញនេះ មានសារព័ត៌មានជាច្រើន បាននាំគ្នាធ្វេីការចុះផ្សាយអំពី ទិដ្ឋភាពសូត្រមន្ដ និងក្រុងពាលី ក្នុងពិធីមង្គលការរបស់ កញ្ញា ឱក សុគន្ធកញ្ញាដែលជាតារាចម្រៀងស្រីជួរមុខដ៏មានឈ្មោះ ល្បីល្បាញក្នុងផលិតកម្ម រស្មី ហង្សមាស អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្នុងទិដ្ឋភាពថ្ងៃចូលរោង កាលពីម្សិលមិញនេះដែរ ពិតជាមានភាពអធិកអធមខ្លាំងមែនទែន ដែលក្នុងពិធីនេះមានការអញ្ចើញចូលរួម​ ពីសំណាក់លោក ឧកញ៉ា អ្នកជំនួញធំៗ និងកំពូលតារាចម្រៀង​ នៅក្នុងផលិតកម្មរស្មី ហង្សមាស​ ដែលមាន​ដូចជា​ លោក ណុប បញ្ញារិទ្ធិ, លោក ឆន សុវណ្ណរាជ, កញ្ញា ឈិត សុវណ្ណបញ្ញា, ពិធីការិនីពោលពេញទៅដោយវោហាស័ព្ទ អ្នកនាង កែវ ចាន់និមល រួមទាំងក្រុមគ្រួសារទាំងសងខាង ដែលបានធ្វើឲ្យបរិយាកាសមួយនេះ មានភាពសប្បាយរីករាយតែម្ដង។

ដោយឡែក​ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ​វិញ ពិធីហែរជំនូនរបស់ កញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយ លោក អ៊ឹម សុខលី បានដល់ពេលវេលាហើយ ដែលក្នុងពិធីនេះ យើងឃើញមានការអញ្ចើញចូលរួមយ៉ាងច្រើន ពីសំណាក់ ភ្ញៀវកិត្តិយស​ និងក្រុមគ្រួសារសាច់ញាតិទាំងសងខាង រួមជាមួយនឹងសិល្បករ សិល្បការិនីជាច្រើនរូប ដែលកាន់តែ ញាំងឲ្យក្នុងកម្មវិធីទាំងមូល ទទួលបាននូវភាពរីករាយ និងមានភាពអធិកអធមជាខ្លាំង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing