ស្អាតណាស់! ទិដ្ឋភាព សូត្រមន្ត ក្រុងពាលី របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពិតជាស្អាតខ្លាំងណាស់….(មានរូបភាពជាច្រើន)

ពិធីរៀបអាពាហ៍ពិពាហ៍របស់ កញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយលោក អ៊ឹម សុខលី កំពុងក្លាយជាការចាប់អារម្មណ៏របស់មហាជនមួយចំនួនធំ ដែលពិធីនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃស្អែកនេះទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថែមទៀតផង។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ គេសង្កេតឃើញពីការតុបតែងក្នុងពិធីរបស់អ្នកទាំងពីរ រួមទាំងវីដេអូ Pre Wedding ជាមួយឈុតសម្លៀកបំពាក់ កូនក្រមុំ និងកូនកំលោះ រហូតធ្វើឲ្យប្រិយមិត្ដមួយចំនួន បានអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មីនេះ អោយស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងទៀតផង។

ដោយឡែកនៅខណៈមុននេះបន្ដិច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ យោងតាមរយៈគណនី ហ្វេសប៊ុក លោក ណុប បញ្ញារិទ្ធិ បានបង្ហោះទិដ្ឋភាពនៃពិធីសូត្រមន្ដ ក្រុងពាលី របស់លោក អ៊ឹម សុខលី និងកញ្ញា ឱក សុគន្ធកញ្ញា ដែល
មានការអញ្ចើញចូលរួមពីសំណាក់អ្នកមុខ អ្នកការជាច្រើននាក់ ហើយបូករួមក្នុងការតុបតែងដ៏ស្រស់ស្អាត ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន។

For More Videos Amazing