ចាក់ដោតខ្លាំងណាស់! អ្នកនាង ទូច ស្រីលក្ខ័ មនុស្សស្រីយេីងទាំងអស់គ្នាត្រូវតែមានភាពរឹងមាំ យេីងមនុស្សស្រីកាន់តែមានតំលៃពេលដែរគេបាត់បង់យេីង ព្រេាះ…..

មុននេះបន្ដិចយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក របស់តារាចម្រៀង និងជាតារាសម្ដែងដ៏មានឈ្មោះល្បីល្បាញនោះគឺ អ្នកនាង ទូច ស្រីលក្ខ័ បានបង្ហោះសារលើកទឹកចិត្ដ ទៅដល់ស្រ្ដីៗគ្រប់គ្នា ឲ្យខិតខំតស៊ូជំនះរាល់ឧបសគ្គ ដោយក្នុងន័យខ្លឹមសារអត្ថបទមួយឃ្លានេះ អ្នកនាង ទូច ស្រីលក្ខ័ បានប្រាប់ឱ្យដឹងថា៖

“មនុស្សស្រីយេីងទាំងអស់គ្នាត្រូវតែមានភាពរឹងមាំ ហេីយត្រូវក្រេាកឈរ ដេីម្បីខ្លួនឯងនឹងមនុស្សជុំវិញខ្លួនកុំទរទន់ទៅតាមបញ្ហាដែលមាន កាលណាដែលយេីងផ្លាស់ប្តូរខ្លួនឯងបាន ប្រាកដណាស់មនុស្សប្រុសដែលបោះបង់យេីង ប្រាកដជាលួចមេីលយេីង ពីក្រេាយនិងប្រាកដជាលួចស្តាយក្រេាយថ្ងៃណាមួយជាមិនខាន យេីងមនុស្សស្រីកាន់

តែមានតំលៃពេលដែរគេបាត់បង់យេីង ព្រោះតំលៃរបស់យេីងលែងចែកអេាយម្នាក់ប្រុសនិងទៀតហេីយ ចាំទុកណាបងប្រុសៗមួយចំនួនគ្មាននរណាយល់ចិត្តយេីង ជាងប្រពន្ធនិងកូនៗរបស់យេីងទេ មនុស្សស្រីមួយចំនួនដែរទាក់ទង់ប្តីគេស្របពេលដែលដឹងថាគេមានប្រពន្ធកូន មិនប្រាកដថានាងមានសំណាងនោះទេ មិនប្រាកដថាគាត់យកនាងជាអានាគតអស់មួយជីវិតនោះទេ គាត់ហ៊ានបោះបង់ប្រពន្ធកូនដេាយស្របច្បាស់ចេាល ចុះគ្រាន់តែត្រឹមនាងជាស្រីដែលមិនស្របនិងច្បាប់សួរថា ហេតុអីគាត់មិនហ៊ាន?

ត្រៀមៗគេចេះកុហកប្រពន្ធគេ ដេីម្បីលាក់លៀមនាង ចុះទំរាំនាងជាស្រីពីក្រេាយ (មួយពាន់មួយរយភាគមួយពាន់) ប្រាកដជាគេកុហកនាងច្រេីនជាង ប្រពន្ធរបស់គេទៀត មនុស្សស្រីយេីងទាំងអស់គ្នាត្រូវតែស្អាតជានិច្ចណាដេីម្បីខ្លួនយេីង ខ្ញុំគាំទ្របងស្រីៗនិងប្អូនស្រីជានិច្ច សុខភាពសម្រស់គឺជាភាពចាំបាច់”៕

For More Videos Amazing