ជួយស៊ែរលើកទឹកចិត្តគាត់ផង! ពូប៉ូលីសចរាចរណ៍ នៅច្បារអំពៅ បានជួយសម្រួលចរាចរណ៍ទាំងហាលថ្ងៃ ហាលភ្លៀង ជារៀងរាល់ថ្ងៃ ដោយលោកពូបានបង្ហាញឆន្ទៈ និងនិយាយពាក្យមួយឃ្លាថា….

ប្រិយមិត្ដមួយចំនួន ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ហើយធ្លាប់បានធ្វើដំណើរឆ្លងកាត់ស្ពានច្បាអំពៅ ប្រាកដជាធ្លាប់បានស្គាល់ និងឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសចរាចរណ៏មួយរូប ដែលមានឈ្មោះ រស់ ហ៊ន ដែលបច្ចុប្បន្នជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ ច្បារអំពៅ មានឋានន្តរសក្ដិ អនុសេនីយ៍ឯក ពាក់ស័ក្តិ៣។

ប្រជាពលរដ្ឋនាំគ្នាកោតសរសើរទៅដល់ប៉ូលីសចរាចរណ៏រូបនេះ ព្រោះដោយសារតែគាត់ខិតខំសម្រួលចរាចរណ៏ ជូនទៅដល់អ្នកធ្វើដំណើរឆ្លងកាត់ចំណុចគល់ស្ពានច្បារអំពៅ មិនថា មេឃក្ដៅខ្លាំង ឬមានភ្លៀងធ្លាក់នោះឡើយ ក៏លោកសុខចិត្ដ ពាក់អាវភ្លៀងបន្តបំពេញតួនាទីរបស់ខ្លួន ដែលបានធ្វើឱ្យគ្រប់គ្នាស្ងើចសរសើរជាខ្លាំង។

យ៉ាងណាមិញ កាលពីមួយរយៈពេលមុននេះ លោក រស់ ហ៊ន ធ្លាប់បានផ្ដល់បទសំភាសន៏ជូនប៉ុស្ដិ៍ទូរទស្សន៏មួយនៅក្នុងស្រុក ដែលលោកបានប្រាប់ឱ្យដឹងថា៖”ពូពេញចិត្តណាស់ ពូពេញចិត្តការងារបម្រើប្រជាពលរដ្ឋ ពូសប្បាយចិត្តធ្វើការងារនេះ”។ ពេលសួរថា៖ “តើលោកពូ ពិបាកទេ ពេលហាលក្ដៅហាលភ្លៀងបែបនេះ?” លោក រស់ ហ៊ន បាន ឆ្លើយដោយគ្មានស្ទាក់ស្ទើរថា៖”អត់ពិបាកទេ ពូធ្វើការងារនេះ មកច្រើនឆ្នាំស៊ាំអស់ហើយ ស៊ាំនឹងថ្ងៃស៊ាំនឹងភ្លៀង អស់ហើយ។”

ជាមួយគ្នាក្នុងពេលផ្ដល់បទសំភាសន៏នោះផងដែរ ប៉ូលីសចរាចរណ៏គំរូរូបនេះ ក៏បានសំណូមពរ ទៅដល់ប្រជាពលរដ្ឋ បើកបរដោយការយោគយល់ អធ្យាស្រ័យគ្នា ប្រកាន់ស្ដាំជានិច្ច ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៏។ លើសពីនេះទៅទៀត ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងគោរព ភ្លើងសញ្ញាចរាចរណ៍ នោះការបើកបរនឹងកាន់តែប្រសើរ ឡើង។

For More Videos Amazing