តា​ម​ពិតចឹងសោះ! ទីបំផុត​ដឹងការពិតហេីយ​ មូលហេតុ​ដែល​អាចារ្យ​ធំ​ បានបែកធ្លាយ​នូវ​រូបភាព​ និង​វីដេអូ​បែក​ស្លុយ​ មិនគម្បីជាច្រេីន​ គឺគ្រាន់តែជា​…(មានវីដេអូ​)

កាលពី​ពេលថ្មីៗនេះ​ លោក អាចារ្យ​ ធំ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​បានមានការ​ហួសចិត្ត​ជាខ្លាំង​ ខណៈដែល​លោក​បានបែកធ្លាយ​នូវ​រូបភាព​មិនគួរ​គម្បី​ជាច្រើន​នៅលេីបណ្តាញ​សង្គមហ្វេសបុក​ ហេីយ​ក៏ត្រូវបាន​មនុស្ស​មួយ​ចំនួន​ បានធ្វេីការ​ចែក​រំលែក​នូវ​រូបភាពទាំងនេះ​​ និងធ្វេីការ​រិះគន់​ចំពោះ​រូបលោក​យ៉ាង​ចាស់ដៃផងដែរ។

ចំពោះ​រូប​ភាព​ និង​វីដេអូ​ដែលបែកធ្លាយនោះ​ គឺនៅក្នុង​បារបារាំងមួយកន្លែង​ ដោយមានផឹកសុីយ៉ាង​សប្បាយ​ និងការ​រាំរបៀប​បែកស្លុយ​ ថែមទាំង​គៀកកិត​ជាមួយ​នឹង​នារី​ម្នាក់ទៀត​ផង​​ ។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ លោកបាន​រាំបទ​ “BAB” និង​បទ​ “រាំ​ពាក់​ម៉ាស់”​ ថែមទាំង​ធ្វើ​ស្ទាយរាំ​ដូចជា​ម្ចាស់​បទ​ កញ្ញា​ ទេព​ បូព្រឹក្ស​ និង​លោក​ G-Davith ថែម​ទៀត​ផង​។

យ៉ាង​ណាមិញ​ ចំពោះ​រឿងរ៉ាវ​ដែលជាការបែកធ្លាយខាងលេីនេះ​ គ្រាន់​តែ​ជាឈុត​ក្នុង​រឿង​អប់រំ​ខ្លី​តែ​ប៉ុណ្ណោះ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ អាចារ្យ​ ធំ​ លេី​បណ្តាញ​សង្គម​ហ្វេសបុក​ ដោយមានលេីកឡេីងថា”កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា​ ព្រោះ​លោកចាងហ្វាងបណ្ឌិតអាបេសេ​ San Buntheoun ក៏សម្ដែងសម មិនចាញ់​ អាចារ្យ​ ធំ​ ដែរ​ នៅពេលដែលសង្គមមួយធ្លាក់ចូលក្នុងរបត់បែកស្លុយ”។

ជា​មួយ​គ្នា​នេះ​ដែរ​ ក៏មាន​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Phnom Penh Mirror បានមានការ​បញ្ជាក់ដែរថា៖​ «វាមិនដែលម៉ែអាណាពាក់មួកការពារ ចូលក្លឹបទេ គ្រាន់តែ​មើលក៏ដឹងថាសម្ដែងដែរ តិចទៀតគេបង្ហាញ Behind the sence អ្នកជេរគេគិតខុស និងទទួលបាន អារម្មណ៍​រអៀសខ្លួន»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing