តោះមកដឹងពី​ប្រវត្តិ​របស់​តារា​ចម្រៀង​រ៉េប​ល្បី​ៗ​ ដែលកំពុងតែ​ផ្ទុះ​កក្រើក​ ពូ​ ឃ្លាំង​,​ នេន​ ទុំ​,​ អាចារ្យ​ ធំ​ និង​ G-Davith ដែលជាការ​បកស្រាយ​ដោយ​លោក​ចាងហ្វាង​ សាន្ត​ ប៊ុនធឿន​…(មានវីដេអូ​)

ប្រិយមិត្ត​ និង​មហាជន​ជាច្រើន ​បានទទួល​ជ្រាប​រួចមកហេីយ​ ទាក់ទង​នឹង​រឿងរ៉ាវ​ជម្លោះ​រវាង​​ លោក​ G-Davith ជាមួយនឹង​ អាចារ្យ​ ធំ​ ដែលបាន​បោះ​ពាក្យ​សម្ដី​ ​ជេរប្រមាថ​ឌឺដង​ដាក់​គ្នា​ បង្កឲ្យ​ការផ្ទុះ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេសបុក​ ដែលធ្វេី​ឲ្យ​មជ្ឈដ្ឋាន​ជុំវិញ​ មានការតាមដាន​ និងមានការចាប់អារម្មណ៏​ជាខ្លាំង​។

ទាក់ទង​នឹង​រឿងរ៉ាវជម្លោះរបស់អ្នកទាំង២​ ដែលមកដល់ពេលនេះ​ កាន់តែ​មានការផ្ទុះ​កក្រើក​កាន់តែខ្លាំង​ហេីយ​ ក្រោយពី​លោក​ G-Davith បាន​ចាប់ដៃគ្នា​ជាមួយ​ ពូ​ ឃ្លាំង​ ចេញនូវ​បទចម្រៀងថ្មី​ មានចំណងជើងថា​ ​“អត់​ប្រយោជន៍​“ បានធ្វេី​ឲ្យ​ អាចារ្យ​ ធំ​ មានការមិនពេញចិត្តជាខ្លាំង​ ក៏បាន​ចេញ​ជា​វីដេអូ​ច្រៀង​រ៉េប​តបទៅវិញ​ និងបានលេីកឡេីង​បាញ់ចំៗ​ដល់​ ពូ​ ឃ្លាំង​ និង​ G-Davith​ តែម្តង​។

ក្នុង​នោះដែរ​ ក៏មាន​វត្តមាន​ នេន​ ទុំ​ បានចូល​មក​ពាក់ព័ន្ធ​ផងដែរ​ ដោយលោក​បានចេញ​ជា​វីដេអូ​ផ្ញេី​ទៅកាន់​អាចារ្យ​ ធំ​ ទាំង​អារម្មណ៍​ខឹង​ក្រោធ​ជាខ្លាំង​ ខណៈដែល​ អាចារ្យ​ ធំ​ បានប្រេីប្រាស់​ពាក្យ​សម្ដី​មិន​គម្បី​ ប្រមាថ​មកលេី​រៀមច្បង​របស់រូបលោក​ ក៏ដូចជា​អ្នក​មានគុណ​​ ដែលបានធ្វេីឲ្យលោកមានថ្ងៃនេះ។

ដោយ​ឡែក​ ក្រឡេក​មកមេីល​លោក​ សាន្ត​ ប៊ុនធឿន​ វិញ​ ដោយថ្ងៃនេះ​ លោកចាងហ្វាង​ បាន​ចេញមុខនិយាយពី​ប្រវត្តិ​ ពូ​ ឃ្លាំង​,​ នេន​ ទុំ​,​ អាចារ្យ​ ធំ​ និង​ G-Davith ថាតើ​អ្នកណាខ្លាំងជាអ្នកណានោះ​ ដោយនេះ​គឺជាការ​បញ្ជាក់​របស់​លោកសាន្ត​ ប៊ុនធឿន​ ផ្ទាល់​។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing