លោកហេង​ ឡុង បានធ្វើការបកស្រាយ អំពីរូបថតរបស់លោក ជាមួយនឹងកូនប្រុសច្បងលោកឧកញ៉ា ឌួង ឆាយ ដែលតែងតែយកទៅ Troll ជាពិសេសគឺក្នុង Comment តែម្តង ដែលបង្ហាញពីអារម្មណ៍ក្តុក្តុល ថា…..

ប្រិយមិត្ដប្រាកដជាបានដឹងមកហើយ ចំពោះរូបថតប៉ុន្មានសន្លឹក ដែលប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង បានថតរូបជាមួយកូនប្រុសច្បង លោកឧកញ៉ា ឌួង ឆាយ ដោយលោក ហេង ឡុង បានភ្ជាប់មកជាពាក្យមួយម៉ាត់ ដែលបានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក លើកយកមកត្រូលជារឿយៗនោះគឺ ពាក្យថា៖”ពិតជាក្ដុកក្ដួលខ្លាំងណាស់” តែទឹកមុខរបស់លោក ហេង ឡុង បែបជាញញឹមទៅវិញ។

យ៉ាងណាមិញ នៅមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក របស់លោក ហេង ឡុង ក៏បានធ្វើការបកស្រាយចំពោះទឹកមុខរបស់លោក នៅពេលថតរូបជាមួយកូន លោក ឧកញ៉ា ឌួង ឆាយ ព្រោះតែមូលហេតុមួយ ដោយលោកបានសរសេរប្រាប់ឱ្យដឹងថា៖”ដោយសារតែរូបភាពមួយនេះ ធ្វើឲ្យបងប្អូនមួយចំនួនយកទៅtrollច្រើនគួរសម ហើយរាល់ការផុសរបស់ខ្ញុំតែងតែមានបងប្អូនផ្ញើរ sticker រូបនេះចូលក្នុងខំមិនជានិច្ច។

ថ្ងៃនេះថ្ងៃសម្រាក​ទំនេរគួរសម​ ចង់បង្ហាញការពិតបន្តិចនៅពេលដែលខ្ញុំថតរូបជាមួយកូនរបស់ប្អូនឧកញ៉ាឌួងឆាយ ខ្ញុំមានអារម្មណ៍ថា​ សប្បាយចិត្តនៅពេលដែលបានជួបក្មួយ​ ប៉ុន្តែបន្ទាប់ពីបានថតរូបនេះរួច​ ខ្ញុំបាននិយាយលេងទៅកាន់ក្មួយប្រុសទើបចាប់ផ្ដើមរំជួលចិត្តក្តុកក្តួលអាណិតក្មួយក្មួយមិនមានសតិធម្មតាដូចក្មេងដទៃនោះទេ។​ ចំណុច នេះហើយ​ ទើបនៅពេលដែលខ្ញុំយករូបនេះមកផុសធ្វើអោយខ្ញុំបញ្ចេញអារម្មណ៍ពិតមួយ​ ដែលខុសពីខ្លឹមសាររូបភាព។ សង្ឃឹមថាបងប្អូននឹងជ្រាប​ បន្ទាប់ពីបានឃើញការបកស្រាយមួយនេះ។ ពិតជាក្តុកក្តួលណាស់”៕

For More Videos Amazing