ករណីសមត្ថកិច្ចស្លៀកពាក់សុីវិល បានចុះទៅចាប់វាយខ្នោះគេដល់ក្នុងផ្ទះ ដោយគ្មានភស្តុតាង គ្មានដីកា នោះ ពេលនេះត្រូវបានខាងសមត្ថកិច្ចធ្វើការបកស្រាយវិញថា…(មានវីដេអូ)

ហេតុការណ៏បង្កធ្វើឲ្យមានការ ភ្ញាក់ផ្អើលមួយបានកើតឡើយ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅស្រុក បកែវ ដោយសមត្ថកិច្ច ស្លៀកពាក់សុីវិល មានគ្នាប្រមាណជិត ១០នាក់ បានចុះទៅចាប់ប្រជាពលរដ្ឋ ដលផ្ទះ ដែលបានប្រាប់ថាជនសង្ស័យរូបនេះ គឺពាក់ព័ន្ធនឹងរឿងគ្រឿងញៀន តែសមត្ថកិច្ចមិនមានភស្ដុតាង បូករួមទាំងសាដិការបស់តុលាការដើម្បីឃាត់ខ្លួននោះឡើយ។

យ៉ាងណាមិញ ម្ចាស់គេហទំព័រ ហ្វេសប៊ុក ដែលបានបង្ហោះវីដេអូខាងលើនេះ មានឈ្មោះថា សុី ណា បានសរសេររៀបរាប់ឲ្យដឹងពីហេតុការណ៏នេះថា៖”សូមបងប្អូនប្រយ័ត្ននេះជាក្រុមប៉ូលិស បកែវ ធ្វើស៊ីក្រៅក្របខណ្ឌ គ្មានសាដិកា គ្មានភស្ដុតាងចុះចាប់ជាពលរដ្ឋដល់ក្នុងផ្ទះនៅខេត្តរតនះគិរី សូមបងប្អូនជួយស៊ែរអេាយដល់មន្រីធំៗអេាយលេាកជួយមេីលផង។”

ដោយឡែកនៅពេលនេះ ស្នងការនគរបាលខេត្ដ រតនៈគិរី បានធ្វើការបកស្រាយទាក់ទងទៅលើរឿងខាងលើនេះថា៖”នៅថ្ងៃកើតហេតុសមត្ថកិច្ចនគរបាល ស្រុក បរកែវ បាន ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរកឃើញថា ថ្នាំញៀនមួយ ចំនួន។ ហើយជនសង្ស័យទាំង ២នាក់ក៏បានបញ្ជាក់ថា ថ្នាំញៀនទាំងនោះបានទិញពីឈ្មោះ អុំ សុី ណា។

បន្ទាប់មកសមត្ថកិច្ចបាន សុំការ អនុញ្ញាតពី ព្រះរាជអាជ្ញាដើម្បីចុះទៅឃាត់ខ្លួន ឈ្មោះ អុំ ស៊ី ណា និងទទួលបានការអនុញ្ញាតផងដែរ។ ប៉ុន្តែពេលសមត្ថកិច្ចចុះទៅដល់ផ្ទះជនសង្ស័យ ក៏ត្រូវបានឪពុកក្មេកជនសង្ស័យ មិនព្រមអោយ ឃាត់ខ្លួននោះឡើយ”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing