ពិតជាចៃដន្យមែន! សារ៉ាយ សក្ខិណា បានជួបជាមួយនឹងលោកព្រាប សុវត្ថិ និងក្រុមគ្រួសាររបស់លោក នៅសហរដ្ឋអាមេរិច ធ្វើអោយនាងរំភើបចិត្តជាខ្លាំង និងបានពោលពាក្យថា…(មានរូបភាព)

ប្រិយមិត្ដប្រាកដជាបានជ្រាបខ្លះៗមកហើយថា កំពូលតារាចម្រៀងប្រុសជួរមុខ ក្នុងប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានដឹកដៃកូនប្រុសដ៏ស្រស់សង្ហារ របស់លោកទាំងបីនាក់ រួមទាំងភរិយាជាទីស្រលាញ់របស់ខ្លួន ទៅច្រៀងនៅឯសហរដ្ឋអាមេរិក តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ហើយចាកចេញទៅសម្ដែងរបស់លោក គឺមានរយៈទៅដល់ ៤៥ថ្ងៃឯណោះ។

ចំពោះវត្ដមានរបស់លោក ទៅសម្ដែងនៅឯសហរដ្ឋអាមេរិក រយៈពេលជិត២ខែមកនេះ ដោយកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បានបង្ហោះវីដេអូរាំកម្សាន្ដយ៉ាងសប្បាយ នៅតាមផ្លូវសាធារណៈ ស្ថិតនៅសហរដ្ឋអាមេរិក ជាមួយកូនៗជាទីស្រលាញ់របស់លោក ហើយលោកក៏បានភ្ជាប់សារមួយឃ្លាឲ្យដឹងផងថា៖”រៀនរាំក្បាច់ថ្មីជាមួយ afica តើបងប្អូនចង់រាំជាមួយក្រុមគ្រួសារខ្ញុំទេ?”

ដោយឡែកាលពីប៉ុន្មានថ្ងៃមុនទី១២ ខែឧសភា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អ្នកនាង សារ៉ាយ សក្ខិណា បានបង្ហោះរូបថតជាច្រើនសន្លឹក ថតរួមគ្នាជាមួយក្រុមគ្រួសារលោក ព្រាប សុវត្ថិ ដែលស្ថិតនៅសហរដ្ឋអាមេរិក ហើយថែមទាំងបានភ្ជាប់មកជាមួយសារមួយឃ្លាថា៖”នៅខ្មែរមិនងាយបានជួបគ្នាទេ ដល់ពេលបានជួប ជួបនៅ U.S វិញ. Happy to see you guys”៕

For More Videos Amazing