កាន់តែ​កក្រើក​ហេីយ​! ក្រោយ​ពី​ នេន​ ទុំ​ បានចេញ​ជាវីដេអូ​ និយាយ​ខ្លាំង​ៗ​ដល់​ អាចារ្យ​ធំ​ រួច​មក​ ស្រាប់តែ​អាចារ្យ​ធំ​ បាន​ឆ្លើយ​តប​យ៉ាង​ចាស់ដៃ​ទៅកាន់​ នេន​ ទុំ​ វិញ​ថា…(មានវីដេអូ)

ប្រិយមិត្ត​ និង​មហាជន​ជាច្រើន ​បានទទួល​ជ្រាប​រួចមកហេីយ​ ទាក់ទង​នឹង​រឿងរ៉ាវ​ជម្លោះ​រវាង​​ លោក​ G-Davith ជាមួយនឹង​ អាចារ្យ​ ធំ​ ដែលបាន​បោះ​ពាក្យ​សម្ដី​ជេរប្រមាថ​ឌឺដង​ដាក់​គ្នា​ បង្កឲ្យ​ការផ្ទុះ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេសបុក​ ដែលធ្វេី​ឲ្យ​មជ្ឈដ្ឋាន​ជុំវិញ​មានការតាមដាន​ និងមានការចាប់អារម្មណ៏​ជាខ្លាំង​ផងដែរ​នោះ។

ដោយ​ឡែក​ ទាក់ទង​នឹង​រឿងរ៉ាវដ៏​ចម្រូងចម្រាស​នេះ​ដែរ គឺកំពុង​ឆេះ​រោលរាល​កាន់តែ​ក្តៅ​ហេីយ​ ក្រោយពី​លោក​ G-Davith បាន​ចាប់ដៃគ្នា​ជាមួយ​ ពូ​ ឃ្លាំង​ ចេញនូវ​បទចម្រៀងថ្មី​ មានចំណងជើងថា​ ​“អត់​ប្រយោជន៍​“ បានធ្វេី​ឲ្យ​ អាចារ្យ​ ធំ​ មានការមិនពេញចិត្តជាខ្លាំង​ ក៏បាន​ចេញ​ជា​វីដេអូ​ច្រៀង​រ៉េប​តបទៅវិញ​ និងបានលេីកឡេីង​បាញ់ចំៗ​ដល់​ ពូ​ ឃ្លាំង​ និង​ G-Davith​ តែម្តង​។

ជាមួយ​គ្នា​នេះដែរ​ លោក​ នេន​ ទុំ​ ដែលលោកគឺជាតារាចម្រៀង​រ៉េប​ដ៏មានឈ្មោះ​ល្បី​ និងកាល​ពី​កន្លង​ទៅ​ ធ្លាប់ចាប់ដៃគូ​ជាមួយ​ ពូ​ ឃ្លាំង​ ផងនោះ​​ លោកក៏បានចេញមុខ​ឡាយជា​វីដេអូ​ផ្ញេី​ទៅកាន់​អាចារ្យ​ ធំ​ ទាំង​អារម្មណ៍​ខឹង​ក្រោធ​ជាខ្លាំង​ ខណៈដែល​ អាចារ្យ​ ធំ​ បានប្រេីប្រាស់​ពាក្យ​សម្ដី​មិន​គម្បី​ ប្រមាថ​មកលេី​រៀមច្បង​របស់រូបលោក។

តាមរយៈ​ការបង្ហោះជាវីដេអូនេះ​ លោក​ នេន​ ទុំ​ បានមានការលេីកឡេីង​ផ្ញេី​ទៅកាន់​អាចារ្យ​ធំ​ខ្លាំង​ៗថា​ ៖​ លោកពិតជាទទួលយកមិនបាននោះទេ​ ចំពោះ​ពាក្យ​សម្តី​ប្រមាថរបស់​ អាចារ្យ​ ធំ​ មកលេីរៀមច្បងរបស់លោកបែបនេះ​ ​ហេីយលោកក៏បាន​ហាមប្រាម​ ចំពោះ​អាចារ្យ​ ធំ​ កុំឲ្យ​មានការតបត​វិញ​ឲ្យ​សោះ បេីមិនដូច្នោះទេ​ លោកនឹង​ព្រលះឆ្អឹងរបស់​ ​អាចារ្យ​ធំ​ តែម្តង។

ចំពោះ​ការ​លេីកឡេីង​បែបនេះ​របស់លោក​ នេន​ ទុំ​ ផ្ញេី​ទៅកាន់​ អាចារ្យ​ ធំ​ ដូចដែរ​បានរៀបរាប់​ខាងលើ​នេះ​ដែរ​ គឺរឿងនេះ​មិនទាន់​ត្រូវ​បាន​បញ្ចប់នៅឡេីយនោះទេ​ ប៉ុន្តែ​វាបែរជាកាន់តែ​បន្តឆេះ​រោលរាល​ទៅវិញ​ ដោយ​លោក​ អាចារ្យ​ ធំ​ ក៏​បាន​មានជា​ពាក្យ​មួយ​ចំនួន​ ឆ្លេីយតប​ទៅកាន់​លោក​ នេន​ ទុំ​ វិញ​ថា៖​

«ចុម! បេី​ នេនទុំ (ក្នុងស្នាដៃអក្សរសីល្ប៍ផ្សាយឆ្នាំ១៩១៥​ ទាល់តែសួរ​ ព្រះបទុមត្ថេរ សោម)​ ចុះ​ អាម្សៀតនេះ​ ស្លឈាមរឿងអី? អ្នកណាហៅមក? ឬមួយប៉ះផលប្រយោជន៍បក្សពួកហេីយ? អ្នកណាលបខាំមុន​ ចេញក្បាលមក! #បេីលេងកុំឈឺបេីឈឺដេកផ្ទះ​ #ឯងសុំអត់ស្គាល់​#ចាំអញឡាយសរុបផ្ញេីជូនមួយហ្វូង»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing