រំភើបជំនួស! គ្រាន់តែធុច សាលិក ទៅដល់ព្រលានយន្តហោះចិនភ្លាម ស្រាប់តែ​មានអ្នកសារព័ត៌មាន​ និង​ជនជាតិ​ចិន​ជាច្រេីន បានរាំស្វាគមន៍ សាលិក ធ្វើអោយ សាលិក រំភើបនិយាយលែងចេញតែម្តង…..(មានវីដេអូ)

ពិតជា​រំភើប​ និងមាន​មោទនភាព​ខ្លាំងណាស់​ ដែលប្រទេសកម្ពុជាយើង​ សំបូរទៅដោយធនធានមនុស្ស​ និងអ្នកមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ ជាច្រើន​ ដូចជា​ក្មេង​ៗមួយចំនួន​នៅឯខេត្ត​សៀមរាប​ ដែលពួកគាត់ទើបតែមានវ័យតូចៗ​ ប៉ុន្តែ​អាចប្រើប្រាស់ភាសាបាន​យ៉ាងច្រើន​ និងថែមទាំងនិយាយបានល្អទៀតផង។

ជាក់ស្ដែង​ ប្អូន​ប្រុស​ សាលិក​ អាចនិយាយបាន ១៥ភាសា​ ដែលកាលពី​កន្លងទៅនេះ​ ប្អូន​ប្រុស​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បានមានការ​កោតសរសើរ​ដល់ប្អូនជាខ្លាំង​ ក្រោយ​ពី​ស្រ្តី​ជាជនជាតិ​ម៉ាលេសុី​ម្នាក់​ បានបង្ហោះនូវវីដេអូ​ ដែលប្អូនអាចនិយាយជាច្រេីន​ភាសា​ ក្នុងពេលដែលកំពុងដេីរលក់​វត្ថុ​អនុស្សាវរីយ៍​ជូនដល់​ភ្ញៀវ​ទេសចរណ៍​។

ក្រោយ​មក​ក៏ត្រូវបានសប្បុរសជនជាច្រើន​ បានជួយឧបតម្ភប្អូន មានទាំងតិច មានទាំងច្រើន ហើយនឹងមានអ្នកសុំធ្វើជាកូនធម៍​ និងចៅធម៍ថែមទៀតផង មិនតែប៉ុណ្ណោះ សាលិក និងប្អូនបង្កើត ក៏ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាមួយចំនួន​ និងគ្រឿងឧបភោគបរិភោគ​ ហើយនឹងផ្គត់ផ្គង់ការសិក្សា​រហូតដល់ចប់ចុងចប់ដើមទៀតផង។

ដោយ​ឡែក​ ក្រឡេក​មកមេីល​ប្អូន​ប្រុស​ សាលិក​ នាពេល​បច្ចុប្បន្ន​នេះ​វិញ​ ដោយ​ពេលនេះ​ កុមារាដ៏​វ័យ​ឆ្លាត​រូបនេះ​ បានមានឱកាសចេញ​ទៅសិក្សានៅ​ឯប្រទេស​ចិន​ ក្នុង​វ័យ​ ១៤ឆ្នាំ​។ កាលចាកចេញនេះ​ ត្រូវ​បាន​ឪពុក​ម្ដាយ​ និង​លោក​ឧកញ៉ា​ ឃិត​ ឈឿន​ ដែលជា​លោក​តា​ធម៌​របស់ក្មេងប្រុសរូនេះ​ បានមានអារម្មណ៏​ក្តុកក្តួល​ជាខ្លាំង​។

យ៉ាង​ណាមិញ​ ជាមួយ​នឹង​ដំណើរ​សិក្សា​ទៅកាន់ប្រទេសចិននេះដែរ​ នៅថ្ងៃនេះ​ប្អូន​ប្រុស​បានទៅ​ដល់ប្រទេសចិនហេីយ​។ អ្វី​ដែល​គួរឲ្យ​រំភេីបចិត្តនោះ​ ប្អូន​ប្រុស​ត្រូវ​បានអ្នក​សារព័ត៌មាន​ និងមនុស្សជាច្រេីន​ បាននាំគ្នាមកទទួល​ស្វាគមន៍​ដល់​ព្រលាន​យន្តហោះ​តែម្តង​។ បេីតាម​ការ​បញ្ជាក់​តាមរយៈ​គណនី​ហ្វេសបុក​លោក​ K01 បាន​ឲ្យដឹង​ថា​៖​

«ប្រិយមិត្តខ្មែរ កូនខ្មែរចាំកាលស៊ែរម្នាក់មួយ​ លើកទឹកចិត្តគាត់បន្ថែមទៀត​ ពេលនេះដល់ចិនហើយ ធុច​ សាលិករបស់បងប្អូន​ K01​ ពិតជារំភើបជំនួស ធុចសាលិកខ្លាំងណាស់ ផ្អើលព្រលានយន្តហោះប្រទេសចិន មិនដឹងគួរនិយាយបែបណាទេ តាមដានវីដេអូមួយរបស់សារៀនចិនល្បីឈ្មោះ​ HAILANG FOREING LANGUAGE (SCHOOL)»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing