ចាក់ដោតណាស់! អ្នកនាងទូច ស្រីលក្ខ័ លុយអាចធ្វេីអ្វីបានទាំងអស់ តែត្រូវចាំថាអ្នកដែលមានលុយនិងមិនប្រាកដថា អាចទិញសេចក្តីសុខបាននេាះទេ តែចំពេាះរូបខ្ញុំវិញ….

កាលពីថ្ងៃមិញនេះ ទី១៣ ខែឧសភា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក របស់តារាចម្រៀង និងជាតារាសម្ដែងដ៏មានឈ្មោះល្បីល្បាញនោះគឺ អ្នកនាង ទូច ស្រីលក្ខ័ បានបង្ហោះរូបថតជាមួយកូនប្រុសរបស់អ្នកនាង ដោយបានភ្ជាប់មកជាមួយខ្លឹមសារអត្ថបទមួយឃ្លា ព្រោះតែកូនរបស់អ្នកនាងបានឈឺ។ អ្នកនាង ទូច ស្រីលក្ខ័ បានប្រាប់ឱ្យដឹងថា៖

“យកកូនទៅពេទ្យព្រោះគាត់ឈឺ ឈឺហេីយឆ្លៀតញញឹមទៀតស្នាមញញឹមដ៏មានកំលាំងល្ងាចនិងកូននៅមួយបង សា និងបងជីវរសិនណាកូន ព្រោះម៉ាក់ច្រៀងតែថ្ងៃនិងទៀតទេ អ្នកមានលុយអាចធ្វេីអ្វីបានទាំងអស់តែត្រូវចាំថាអ្នកដែលមានលុយនិងមិនប្រាកដថាអាច ទិញសេចក្តីសុខបាននោះដែរ តែចំពោះរូបខ្ញុំវិញមិនមានលុយកាន់ពេញ

ដៃចាយវាដូចគេដទៃនោះទេ តែនៅក្នុងដៃរបស់ខ្ញុំបានអេាបថា្នក់ថ្នមកូនរបស់ខ្ញុំដេាយផ្ទាល់ដៃ តាំងពីគាត់ចាប់កំណេីត រាល់សំនួរលេាកគ្រូពេទ្យសួរមកកាន់ខ្ញុំ ជាម្តាយ កូនចាប់ផ្តេីមក្តៅប៉ុន្មានថ្ងៃហេីយ កំដៅឡេីងប៉ុន្មាន ក្អតាំងពីថ្ងៃណា ចំណីចុងក្រេាយគាត់ញ៊ាំអីគេ គឺខ្ញុំមិនដែររំលងមួយសំនួរទេ ព្រោះខ្ញុំថែគាត់ដេាយផ្ទាល់ដៃអញ្ចឹងកូនរបសខ្ញុំ

ផ្លាស់ប្តូរបែរណា គឺខ្ញុំងាយនិងយល់ហេីយឃេីញ នេះហេីយគឺជាភាពចាំបាច់របស់ម្តាយពេលយកកូនទៅកាន់មន្ទីរពេទ្យត្រូវដឹងអំពីអាការៈរបស់កូនខ្លួនកុំអេាយពេលកូនឈឺពេលគ្រូពេទ្យសួរសូម្បីតែកូនក្តៅពេលណាក៏អត់ដឹងដែរ វាចប់ហេីយ លុយអាចយកមនុស្ស មកមេីលថែរកូនខ្លួនបាន តែម្តាយគ្រប់រូបត្រូវចាំពាក្យមួយថា ភាពឯការរបស់កូននិងភាពកក់ក្តៅដែរមិនបានទទួលពីម្តាយប្រាកដជាគាត់ជាឆ្ងាយពីម្តាយច្រេីន តែលុយមិនអាចទិញសេចក្តីសុខរវាងកូនហេីយម្តាយបានមកវិញនោះទេ”៕

For More Videos Amazing