កក្រើកតែម្តង! មង្គលការកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជិតមកដល់ហើយ គឺនឹងមានវត្តមាន…..

ខណៈពេលដែលកំពូល តារាចម្រៀង ដ៏មានឈ្មោះល្បីនិង ជាគ្រាប់ពេជ្រ ដ៏មានតម្លៃក្នុងផលិតកម្ម រស្មីហង្ស មាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញពីភាពផ្អែមល្ហែមយ៉ាង ស្អិតរមួត ទៅកាន់មហាជនខ្មែរទូទាំងប្រទេសជាមួយនឹងដំណេីរកម្សាន្ត ទៅកាន់ក្រៅប្រទេសយ៉ាងមានសេចក្តីសុខ ជាមួយគូស្នេហ៍យ៉ាងជិតស្និទ្ធផងនោះ។

ជាមួយគ្នានេះដែរ កំពូលតារាចម្រៀងស្រីបែបមនោសញ្ចេតនា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហាញមុខអនាគតស្វាមី ដែលត្រូវបានគេស្គាល់ថា លោក អ៊ឹង សុខ លី ប្អូនប្រុស ម្ចាស់ផលិតកម្ម រស្មី ហង្សមាស ដែលជាផលិតកម្មមួយដ៏ធំ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរ អ្នកទាំងពីរក៏បានថតរូប Pre-Wedding រួចរាល់ហេីយផងដែរ នៅលេីទឹកដីដ៏សក្ត័ សិទ្ធខេត្តសៀម រាប។

ដោយឡែកចំពោះកាលបរិច្ឆេទថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ នឹងធ្វើឡើងនៅរយៈពេល ២ថ្ងៃខាងមុខនេះ ដែលត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញ ហើយអ្វីដែលកាន់តែអធិអធមនោះ ក្នុងពិធីមង្គលការនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់កិត្ដយសដល់គូរស្វាមីភរិយាថ្មីនេះ ដោយអញ្ចើញចូលរួមផងដែរ។

For More Videos Amazing