មិនត្រឹមតែ​រូប​រាង​អាក្រក់​ទេ​ សូម្បីតែ​ចិត្ត​ក៏អាក្រក់ដែរ​! ជនសង្ស័យម្នាក់​ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​ ដោយ​សារតែ​…

កាលពី​វេលា​ម៉ោង​១៧និង៣០នាទី​ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០១៩នេះ​ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ​ បានឃាត់​ខ្លួន​ជនសង្ស័យម្នាក់​ ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ខណៈ​ពេល​ដែល​បាន​ចុះ​ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន​ ស្ថិត​នៅចំណុច ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

បេីតាម​ប្រភព​ទទួល​បាន​ពី​សារព័ត៌មាន​ TVFB បាន​បញ្ជាក់​ឲ្យដឹងថា​ ជនសង្ស័យខាងលេី​នេះមានឈ្មោះថា​ ហ៊ុយ ចាន់សារ៉ាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣២ ផ្លូវ​លំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

ចំពោះ​វត្ថុ​តាងក្នុងដែល​សមត្ថកិច្ច​ធ្វើ​ការ​ដកហូត​បាន​មានដូចជា​៖​ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៥ កញ្ចប់ថង់តូច និង ម៉ូតូកង់បីចំនួន០១គ្រឿង ។​ ក្នុង​នោះដែរ​ សមត្ថកិច្ច​បាននាំខ្លួ​នជន​សង្ស័យទៅកាន់អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿង​ និងចាត់តាមនីតិវិធី។

For More Videos Amazing