បងស្រី​ដ៏ស្រស់ស្អាត​ម្នាក់​ បានប្រាប់​ពី​គន្លឹះ​ជោគជ័យ​របស់​ខ្លូន​ តាំង​ពីមាន​ជីវភាព​លំបាក​ រហូត​កែប្រែ​ខ្លួន​ជាមនុស្សជោគជ័យ​ដូចសព្វ​ថ្ងៃ​នេះ…(មាន​រូប​ភាព​)

មិនមែនមនុស្សគ្រប់រូបសុទ្ធតែមានព្រេងវាសនា និងលាភសំណាងដូចៗគ្នានោះទេ បេីសិនជាយេីង​កេីតមកជាកូនអ្នកក្រ​ សូមកុំអស់​សង្ឃឹម​អី​ ត្រូវ​មានការខិតខំ​ តស៊ូ​ គង់​មានថ្ងៃមួយអ្វីៗនឹង​ប្រសេីរឡេីង​។ ជាក់ស្ដែង​ បងស្រី​ដ៏ស្រស់ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ouk Lyda បានបង្ហាញ​ពីគន្លឹះជោគជ័យមួយចំនួនដែលបងស្រីធ្លាប់បាន​ឆ្លងកាត់​ និង​ជួប​ប្រទះ​តាំង​តែពី​បងស្រី​មាន​ជីវភាព​លំបាក​ រហូត​កែប្រែ​ខ្លួន​ជាមនុស្សជោគជ័យ​ដូចសព្វ​ថ្ងៃ​នេះ​។ ខាងក្រោម​នេះ​គឺជា​រៀបរាប់​របស់​បងស្រី​ម្ចាស់​គណនី​ខាងលើ​ ដោយមានខ្លឹមសារ​ទាំង​ស្រុង​ថា​៖

«លទ្ធផលបែបរកសុីបង្ខំៗ សំងំៗស្ងាត់ៗខំតែរក ជឿខ្ញុំទៅ កុំចំនាយពេលរអ៊ូ ចំនាយពេលទៅមើលបំណាំអ្នកដទៃអី រកអីក៏ដោយ ធ្វើអីក៏ដោយ យើងខំយើងបាន លុយយើង ចំនេញយើង ទ្រព្យយើង​ អ្នកអត់ខំ​អត់ ដរាបយើងនៅចង់បាន នៅត្រូវការ​ យើងត្រូវខំប្រឹងបំពេញមហិច្ឆិតាខ្លួនឯង ពេលណាហត់នឿយសំរាកបន្តិច​ បន្តដំណើរទៅមុខទៀត ពេលហត់នឿយចង់ឈប់ត្រូវទន្ទេញថា

“របស់អញចង់បាន​ គេទិញយកបាត់បើអញមិនខំ ”ពេលវេលានៃជីវិតមនុស្សមិនមែនខ្លីទេ គ្រាន់តែយើងខ្ជះខ្ជាយ ចំនាយវាខុសគោលដៅប៉ុណ្ណោះ ។ សូមធ្វើរឿងដែលចាំបាច់​ មានប្រយោជន៍​មុន​ រឿងដែលបន្ទាប់បន្សំទុកក្រោយ ចាស់ទៅសោយសុខ​ រឺនៅហត់នឿយធ្វើការ វាអាស្រ័យលើទង្វើដែលកំពុងប្រព្រឹត្តបច្ចុប្បន្ន ខ្ជិលតែមួយម៉ោង​ ខាតពេលមានប្រយោជន៍ដល់ទៅ 60នាទី ។

ផុសនេះមិនមែនអួតថា​ ខ្លួនអ្នកមាន​ អ្នកជោគជ័យលើសគេ​ ឬមោទនភាពជ្រុលលើខ្លួនទេ តែចង់បង្ហាញថា ខ្ញុំធ្វើបាន ខ្ញុំចាប់ផ្ដើមពីបាតដៃទទេ ដើមទុនតិចតួច​ សល់ពីប្រាក់ខែធ្វើការ ស៊ូទ្រាំលំបាកមកច្រើនណាស់​ តែខ្ញុំអាចធ្វើបាន​ មកឈរត្រង់នេះបាន ភាពរីចំរើនពិត​ គឺប្រៀបធៀបខ្លួនឯងពីមុន​ និងបច្ចុុប្បន្ន ជៀសវាងទាញខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ ចុះបងប្អូនវិញមានគោលដៅទេ? មានឆន្ទះចង់ផ្លាស់ប្ដូរខ្លួនឯងទេ?

រៀនបើកចិត្តទទួលយក រៀនពីអ្វីដែលថ្មី កុំទុកឲ្យភាពខ្សោយ​ បិតបាំងភាពខ្លាំងរបស់ខ្លួន​ ចង់ផ្លាស់ប្ដូរខ្លួនឯងទេ? ចង់ចាប់ផ្ដើមជាមួយ Royada ទេ?​ ខ្ញុំនឹងនាំទាំងអស់គ្នាដើរទៅមុខ​ និងផ្លាស់ប្ដូរខ្លួនឯងឲ្យពេញទំហឹង ប្រសិនបើទាំងអស់គ្នាបើកចិត្តទទួលយក​ និងអនុវត្តតាមផែនការនៃការកែប្រែខ្លួន»។

For More Videos Amazing