អ្នកណាអីក៍ថ្លើមធំម្លេះ! បងស្រីអូន ខឹងឡើងក្តៅស្លឹកត្រចៀក ព្រោះត្រូវជនខិលខូចបោកលុយបងស្រី ហើយពេលនេះបងស្រីទុករយះពេលអោយ ២៤ម៉ោង ដោយលុយនោះគឺមានចំនួន….(មានវីដេអូ)

ប្រិយមិត្ដប្រាកដជា ចងចាំខ្លះៗរួចមកហើយ កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩នេះ ចំពោះនារីម្នាក់ បានបង្កើតគណនី ហ្វេសប៊ុក ក្លែងក្លាយមួយ ដែលដូចទៅនឹងគណនី ហ្វេសប៊ុក (Ah Ry Nuon) ហើយបានបោកប្រាស់លុយអតិថិជនរបស់បងស្រីអូន ហើយក៏ត្រូវបានបងស្រីអូនតាមទាន់ នឹងបានឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច ដើម្បីចាប់ការទៅលើរឿងមួយនេះ ប៉ុន្ដែភាពអាណិតអាសូរព្រោះនារីម្នាក់នេះ មានកូននៅក្មេងទៀតនោះ បងស្រីអូន គ្រាន់តែនែនាំនិងអប់រំកុំអោយបន្ដធ្វើរឿងមួយនេះបន្ដទៀត។

យ៉ាងមិញក្នុងខ្លឹមសារ ដែលបងស្រីអូន បានបង្ហោះកាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩នោះ មានខ្លឹមសារថា៖”សូមជួយស៊ែរអោយច្រេីនៗផង ចាប់បានហេីយជនឆបោកតាមហ្វេសប៊ុក បោកអតិថិជនអ្នកលក់អនឡាញ និងបោកតាមទូរស័ព្ទ ជួយស៊ែរអោយចោរផ្សេងៗឃេីញផងបងប្អូនខំចេញដំណេីរតាំងពីព្រឹកម៉ោង៨ រៀបផែនការណ៍និង

គំរោងយ៉ាងល្អិតល្អន់ ម៉ោង៥ល្ងាច ចាប់ជនល្មេីសបានសំរេចនាងខ្ញុំសូមមិនលំអិតពីរការចាប់ចោរទេ តែចង់អោយបងប្អូនជួយស៊ែរអោយជនខិលខូចឃេីញផងថា ការបោកប្រាស់តាមហ្វេសប៊ុក និង ទូរស័ព្ទ គឺអាចចាប់បាន កន្លងមកខ្ញុំនិងប្ដីរវល់ តែលេីកនេះទ្រាំលែងបានហេីយគឺជ្រុលហួសហេតុពេកក៏ចាប់ដេីម្បីព្រមានចោរផ្សេងៗទៅ

តែរឿងដែរហួសចិត្តបំផុត ជនឆបោកជាស្រ្តីកូនខ្ចីទេីបឆ្លងទន្លេហេីយបាន ២ខែ សរសៃខ្ចី សំនួរ តេីខ្ញុំគួរធ្វេីយ៉ាងណា? បេីខ្ញុំអនុគ្រោះអោយចោរ អ្នកខ្លះថាខ្ញុំជោរលេីកលែងទោសអោយចោរ តែមិនថាខ្ញុំឬបងប្អូនគឺដូចគ្នាព្រោះខ្លោចចិត្តអាណិតក្មេងទេីបហ្នឹងកេីតបាន២ខែ ត្រូវបៅដោះម្ដាយរាល់ថ្ងៃ បេីម្ដាយមិននៅតេីកូននិងទៅជាយ៉ាងណា?

មុនដំបូងខឹងខ្លាំង បន្ទាប់មកហួសចិត្ត រួចក៏អាណិតអង្គុយលួងពួកគាត់វិញ តែសូមផ្ដាំទៅជនខិលខូចមិនប្រាកដថាខ្ញុំលេីកលែងទោសទាំងអស់ទេ កុំបានចិត្តពេកបេីមានអ្នកផ្សេងបោកអតិថិជនខ្ញុំចឹងដែរ ប្រហែលត្រូវអោយច្បាប់ដាក់ទោសហេីយ សូមជនខិលខូចចាំថា គ្រាន់តែដឹងថាអ្នកឯងបោកអតិថិជនខ្ញុំភ្លាម ខ្ញុំកំណត់ទីតាំងដែរអ្នកឯងរស់នៅបានភ្លាម។”

ដោយឡែកក្នុងថ្ងៃនេះផងដែរ ទី១៣ ខែឧសភា ឆ្នាំ២០១៩ ដោយមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បងស្រីអូន (Ah Ry Nuon) បានបង្ហោះសារ ដែលមានខ្លឹមសារថា៖”0966578313 នេះលេខចោរដែរបោកភ្ញៀវខ្ញុំមិញ ខ្ញុំទុកពេលអោយស្អែកមួយថ្ងៃទៀតត្រូវវេរលុយមកខ្ញុំវិញ បេីមិនចង់ជាប់គុកទេ ផ្ញេីរលុយអោយខ្ញុំអោយលឿន ខ្ញុំកំណត់ទីតាំងអ្នកឯងបានហេីយ។”

បងស្រីអូនបានបន្ថែមសារមួយឃ្លាទៀត រួមជាមួយវីដេអូថា៖”អាចោរវេរលុយសងភ្ញៀវយេីងវិញភ្លាមបេីមិនចង់ដេកគុកសូមជួយស៊ែរជាបន្ទាន់បងប្អូន ហ្អែងដឹងហេីយថាយេីងធ្លាប់ចាប់ចោរបោកតាមហ្វេសប៊ុកបាន ទុកពេលអោយហ្អែង១ថ្ងៃ លុយ ១៥៧ដុល្លារហ្អែងបោកគេសប្បាយចិត្តណាស់ ដេកគុកក៏សប្បាយដែរ ជួយស៊ែរជាបន្ទាន់បងប្អូន”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing