កាន់តែ​ក្តៅ​ហេីយ​! លោក​ នេន​ ទុំ​ បានចេញមុខនិយាយខ្លាំងៗទៅកាន់​ អាចារ្យ​ធំ​ ក្រោយ​ពី​បានច្រៀង​រ៉េបឌឺដងដាក់​ពូ​ ឃ្លាំង​ និង​ G-Davith…(មានវីដេអូ​)

ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​បានទទួល​ជ្រាប​រួចមកហេីយ​ ទាក់ទង​នឹង​រឿងរ៉ាវ​ទំនាស់​ លោក​ G-Davith ជាមួយនឹង​ អាចារ្យ​ ធំ​ ដែលបាន​បោះ​ពាក្យ​សម្ដី​ជេរប្រមាថ​ឌឺដង​ដាក់​គ្នា​ពេញ​បណ្តាញ​សង្គម​ហ្វេសបុក​ ដែលធ្វេី​ឲ្យ​មជ្ឈដ្ឋាន​ជុំវិញ​មានការតាមដាន​ និងមានការចាប់អារម្មណ៏​ជាខ្លាំង​ផងដែរ​នោះ។

ដោយឡែក​ទាក់ទង​នឹង​រឿងរ៉ាវ​ចម្រូងចម្រាស​នេះដែរ​ មកដល់​ពេលនេះ​ ទំនាស់​រវាង​អ្នក​ទាំង​២​ កំពុង​ឆេះ​រោលរាល​កាន់តែ​ក្តៅ​ហេីយ​ ក្រោយពី​លោក​ G-Davith បាន​ចាប់ដៃគ្នា​ជាមួយ​ ពូ​ ឃ្លាំង​ ចេញនូវ​បទចម្រៀងថ្មី​ មានចំណងជើងថា​“អត់​ប្រយោជន៍​“ បានធ្វេី​ឲ្យ​ អាចារ្យ​ ធំ​ មានការមិនពេញចិត្តជាខ្លាំង។

ក្នុង​នោះដែរ​ អាចារ្យ​ ធំ​ ក៏បាន​ចេញមុខ​ និងច្រៀងរ៉េបតបទៅ​ម្ចាស់​បទចម្រៀង​រ៉េប​ថ្មី​នេះ”អត់​ប្រយោជន៍” ដោយបានលេីកឡេីងចំៗទៅកាន់​ ពូ​ ឃ្លាំង​ និង​ G-Davith តែម្តង​ បេីទោះបីជាបទចម្រៀងខាងលេីនេះ​ មិនមាន​អត្ថន័យ​បញ្ជាក់​ចំឈ្មោះ​ អាចារ្យ​ ធំ​ ក៏ដោយនោះ។

ជាមួយ​គ្នា​នេះដែរ​ លោក​ នេន​ ទុំ​ ដែលលោកគឺជាតារាចម្រៀង​រ៉េប​មួយរូប​ ដ៏មានឈ្មោះ​ល្បី​ និងធ្លាប់ចាប់ដៃគូ​ជាមួយ​ ពូ​ ឃ្លាំង​ ក៏បានចេញមុខ​ឡាយជា​វីដេអូ​ផ្ញេី​ទៅកាន់​អាចារ្យ​ ធំ​ ទាំង​អារម្មណ៍​ខឹង​ក្រោធ​ជាខ្លាំង​ ខណៈដែល​ អាចារ្យ​ ធំ​ បានប្រេីប្រាស់​ពាក្យ​សម្ដី​មិន​គម្បី​មកលេី​រៀមច្បង​របស់លោកនោះ។

តាមរយៈ​ការឡាយជាវីដេអូនេះ​ លោក​ នេន​ ទុំ​ បានមានការលេីកឡេីង​ទៅកាន់​អាចារ្យ​ ធំ​ថា​ ៖​ លោកពិតជាទទួលយកមិនបាននោះទេ​ចំពោះ​ពាក្យ​សម្តី​ប្រមាថរបស់​ អាចារ្យ​ ធំ​ មកលេីរៀមច្បងរបស់លោកបែបនេះ​ ​ហេីយលោកក៏បាន​ហាមប្រាម​ចំពោះ​អាចារ្យ​ ធំ​ កុំឲ្យ​មានការតបជាវីដេអូជាបន្តទៀត​ បេីមិនដូច្នោះទេ​ លោកនឹង​ព្រលះឆ្អឹង​អាចារ្យ​ ធំ​តែម្តង។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing