ប្រទេសកម្ពុជាយើងអាចនឹងបំពាក់កាមេរ៉ាសុវត្ថិភាពបច្ចេកវិទ្យាចុងក្រោយ ដែលអាចថតបានចម្ងាយ ១០គីឡូម៉ែត្រ ដោយឯកឧត្តម​ ស​ ថេត មានការចាប់អារម្មណ៍នឹងកាមេរ៉ានេះយ៉ាងខ្លាំង ព្រោះវាមានអត្ថប្រយោជន៍ដូចជា…..(មានរូបភាព)

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពី​បាន​ផ្ទេរមុខ​តំណែង​ពី​ខេត្ត​បាត់ដំបង​មក​កាន់​រាជធានី​ភ្នំពេញ​ បាន​ធ្វេីឲ្យ​​មហាជន​ជា​ច្រើន​ មាន​អំណរសាទរ​ជាខ្លាំង​ ក្រោយពី​ឯកឧត្ដម​បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​គ្រឿងញៀន​ទ្រង់​ទ្រាយ​ធំ​ ក៏ដូចជា​ដោះស្រាយ​ អំពី​បញ្ហា​ផ្សេង​ៗ​នៅក្នុង​សង្គម​ផងនោះ។

ជាមួយ​នឹង​កិច្ចការ​ងារ​យ៉ាងយកចិត្តទុកដាក់​នេះដែរ​ កាលពី​ថ្ងៃទី​១៣​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ លោក​ឧត្តមសេនីយ៍ឯក ស ថេត​ បានដឹកនាំប្រតិភូ​ទៅកាន់​ទីក្រុងស៉ីនជិន​ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុង​កិច្ច​ដំណេីរ​ទៅកាន់​ប្រទេស​ចិននេះ​ដែរ​ ឯកឧត្តម​ ស​ ថេត​ បាន​មានការ​បញ្ជាក់​ថា​៖​

«ខ្ញុំបានដឹកនាំប្រតិភូ​ មកសិក្សាស្វែងយល់បច្ចេកវិទ្យាទំនេីប​ៗ ដេីម្បីជួយដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ និង​បង្រ្កាបបទល្មេីស នៅក្នុងរាជធានីភ្នំពេញ។ ព្រឹកនេះ​ ខ្ញុំនិងប្រតិភូ​ បានមកដល់ក្រុមហ៊ុន បំពាក់កាមារ៉ាសុវត្ថិភាពតាមដងផ្លូវ​ ហេីយបន្ទាប់ពីធ្វេីបទបង្ហាញយ៉ាងក្បោះក្បាយ​

ឃេីញថាកាមារ៉ាសុវត្ថិបច្ចេកវិទ្យាចុងក្រោយៗ​ មានប្រយោជន៍យ៉ាងច្រេីន សម្រាប់សមត្ថកិច្ច​ ដូចជា​ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍​ កាមារ៉ាសុវត្ថិភាពអាចវិភាគជនបង្ក ថាតេីពាក់អាវពណ៍អី​ ឡានពណ៍អី​ ស្លាកលេខ សក់របស់ជនបង្កពណ៍អ្វីជាដេីម​ ហេីយនៅពេលបំពាក់កាមារ៉ាច្រេីន​ យេីងនឹងកាត់បន្ថយកម្លាំង ធ្វេីការតាមដងផ្លូវ។

ខ្ញុំបានចាប់អារម្មណ៍កាមារ៉ាសុវត្ថិភាព ដែលអាចថត​បានចម្ងាយ១០គីឡូម៉ែត​ ហេីយបេីយេីងបំពាក់នៅរាជធានីភ្នំពេញ​ វានឹងមានប្រយោជន៍ សម្រាប់ដឹងហេតុការណ៍បានទាន់ហេតុការណ៍។​ គ្រាន់តែខេត្តស៉ីនជិនមួយ​ បានបំពាក់កាមារ៉ាសុវត្ថិភាពជាង១លានគ្រឿង​ ហេីយប្រជាជននៅខេត្តនេះ​ មានជាង២០លាននាក់។

For More Videos Amazing