អុញនោះ​! ជនសង្ស័យ​ជាជនជាតិ​វៀតណាម​ និងចិន​ ចំនួន​ ៣នាក់​ បានរួមដៃគ្នាចេញប្លន់…

កាលពី​វេលាម៉ោង​ ១២និង២៥នាទីយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ ៣នាក់​ ពីបទលួច​មានស្ថានទម្ងន់ទោស​ នៅចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បេីយោងតាម​ប្រភព​សារព័ត៌មាន​ច្បាស់​ការណ៍​ក្នុង​ស្រុក​ បានឲ្យដឹងថា​ ជនសង្ស័យ​ទាំង​ ៣រូប​នេះ​មានឈ្មោះដូចជា​៖​ គ័រ ជឺម៉ក អាយុ​ ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូឡឺម៉ាកាវ មានទីលំនៅ ខេត្តហ៉ឺម៉ី ប្រទេសចិន យកកូនកាំបិតភ្ជង់គំរាម ជនរងគ្រោះក្នុងបន្ទប់ រួចយកទូរស័ព្ទម៉ាកIPhone 6s របស់ជនរងគ្រោះ។

ចំណែកគូកន២នាក់ទៀត​ ទី១-ឈ្មោះ យ៉ធី ហ្វឿងអែម ភេទស្រីអាយុ​ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ ឃុំឡុងវ៉ា ស្រុកបិនដាយ ខេត្តបេនចែ ប្រទេសវៀតណាម និងទី២-ឈ្មោះ ហ្វាម ធីលៀង ភេទស្រី អាយុ​ ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវិនហា ឃុំឡាក់វើយ ស្រុកជីតូង

ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាព យកទូរស័ព្ទម៉ាក IPhone7​ ពណ៌ទឹកមាស (រកឃើញវិញ) ។​ បច្ចុប្បន្នជនជន​សង្ស័យខាងលេី ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសុំណុំរឿង ចាត់ការបន្ត ទៅតាមនីនិវិធីនៃច្បាប់ ។

For More Videos Amazing