អីយ៉ា! ក្រោយពី វ៉ាង ស្រីណូ ទិញរថយន្តទំនើប MERCEDES 2019​ ជូនលោកប៉ានាងមក ស្រាប់តែនាងបានដាក់លក់វិញ រថយន្ត Lexus Nx 200t ក្នុងតម្លៃ…..(មានរូបភាព)

ប្រិយមិត្ដប្រាកដជាធ្លាប់បានស្គាល់ មកហើយនូវអតីតតារាសម្ដែង ដ៏ស្រស់ស្អាតកាលពីជិត ១០ឆ្នាំមុន នោះគឺ កញ្ញា វ៉ាង ស្រីណូ បើទោះបីជារូបនាងបានដកខ្លួនចេញពីវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរក៏ដោយ ប៉ុន្ដែយើងឃើញថា មហាជន និងប្រិយមិត្ដអ្នកគាំទ្ររបស់នាង ហាក់មានការភ្ញាក់ផ្អើល និងនាំគ្នាសរសើរ ទៅលើជីវិតឯកជនរបស់នាងជាខ្លាំង។

យ៉ាងណាមិញ តារាស្រីដ៏ស្រស់ស្អាតរូបនេះ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ក៏បានទិញរថយន្ដMercedes Benz 2019 ជូនលោកឪពុកអ្នកម្ដាយ ជាទីស្រលាញ់របស់នាង សម្រាប់ជាកាដូរ ខួបកំណើតឪពុករបស់នាង នឹងកាដូរថ្ងៃបុណ្យម្តាយ ដោយជាការសងគុណទៅដល់លោកអ្នកមានគុណ បង្កើតរូបនាងមក ខំរកចិញ្ចឹម បីបាច់រក្សារូបនាងតាំងពីតូចមកម្លេះ។

ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក អ្នកនាង វ៉ាង ស្រីណូ ផ្ទាល់ បានប្រកាសលក់រថយន្ដជាទីស្រលាញ់មួយគ្រឿង ដែលគ្រប់គ្នាប្រាថ្នាចង់បាន ដោយអ្នកនាង បានសរសេរប្រាប់ឱ្យដឹងថា៖”ឡានប៉ាស្អាតខ្លាំង ឆ្នាំ2016 លក់64000$ សំខាន់ឡាននេះជិះទៅហេង ប៉ាខ្ញុំជិះមិនបានបួនខែផងក៏ហេងត្រូវបានដូរឡនថ្មីទៅហើយ! ទិញឡានជិះទិញឡានដែលហេង ឡានដឹងប្រវត្តចឹងបានល្អ”៕

For More Videos Amazing