Breaking News: នៅមុននេះបន្តិច យន្តហោះដឹកអ្នកដំណេីរភូមា ចុះចតបន្ទាន់ទាំងលស់ព្រលឹង ដោយកង់ខាងមុខមិនដំណេីរការ​ តួយន្តហោះកោសជាមួយផ្លូវរត់បែកផ្កាភ្លេីង ដោយធ្វើអោយអ្នកដំណេីរទាំង89នាក់….(មានវីដេអូ)

ហេតុការណ៏បង្កអោយមានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីព្រឹកមិញនេះ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បុរសម្នាក់ដែលមានឈ្មោះថា Aplus Cooc បានសរសេររៀបរាប់ឲ្យដឹងពីហេតុការណ៏ យន្ដហោះមួយរៀបនឹងហោះឡើង ស្រាប់តែធ្លាក់ក្បាលចុះទៅក្រោម បណ្ដាលធ្វើឲ្យកោសនឹងផ្លូវតែម្ដង ដោយនៅក្នុងខ្លឹមសារទាំងស្រុងបានប្រាប់ឱ្យដឹងថា៖

“យន្តហោះដឹកអ្នកដំណេីរភូមាចុះចតបន្ទាន់ទាំងលស់ព្រលឹងដោយកង់ខាងមុខមិនដំណេីរការ​ តួយន្តហោះកោសជាមួយផ្លូវរត់បែកផ្កាភ្លេីង​ នៅព្រឹកថ្ងៃអាទិត្យនេះដែលធ្វេីអោយអ្នកដំណេីរទាំង ៨៩នាក់ស្ទេីគាំងបេះដូង តែដោយសារPilotស្មារតីរឹងមាំបានបញ្ជាយន្តហោះចុះចតដោយសុវត្តិភាព​។

យន្តហោះរបស់អាកាសចរណ៍មីយ៉ានម៉ាUB-103 បានចុះចតនៅវេលាម៉ោង9ព្រឹក​ ថ្ងៃអាទិត្យទី១២ ខែឧសភា២០១៩នេះ​ ស្ថិតនៅ Mandalayប្រទេសភូមាដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ​ ដោយអ្នកដំណេីរភាគច្រេីនជាអ្នកទេសចរណ៍​សរុប ៨៩នាក់និងបុគ្គលិកយន្តហោះ ៧នាក់ទៀត​ ចុះចតភ្លាម​ អ្នកដំណេីរត្រូវបានជម្លៀសតាមច្រកអសន្ន​ ជាសំណាងល្អដែលយន្តហោះមិនផ្ទុះនិងមិនមានអ្នករងរបួសនោះទេ”៕

សូមទស្សនាវីដេអូខាងក្រោម