កក្រើកទៀតហើយ! កំពូលតារារ៉េបជើងចាស់ ពូឃ្លាំង ចាប់ដៃគូរជាមួយនឹងលោក G-Devith ច្រៀងរ៉េបរួមគ្នា នូបទចម្រៀងដែលមានចំណងជើងថា «អត់ប្រយោជន៍» គឺមានអត្ថន័យចាក់ដោតម្តង….(មានវីដេអូ)

ចេញមកសារជាថ្មីម្តងទៀតហេីយ​ តារា​ចម្រៀង​រ៉េប​ខ្ពស់​សង្ហារ​ ចេះនិពន្ធទាំង​ទំនុកចិត្ត​ច្រៀង​ និង​បទភ្លេង​ លោក​ G-Davith ក្រោយពី​ទេីប​តែ​ចេញនូវ​បទចម្រៀងថ្មី​កាលពី​ប៉ុន្មានថ្ងៃ​មុន​នេះ​ មានចំណងជើងថា​ “ជនអនាថា​“ ដែលមាន​អត្ថន័យ​ឌឺដង​ និង​បាញ់​ចំៗទៅលេី​អាចារ្យ​ ធំ​តែម្តង។

ដោយឡែក​ ខុសប្លែក​ពីសព្វដង​ ដោយ​បទចម្រៀង​ថ្មី​លេីនេះ​ លោក​ G-Davith បានចាប់ដៃគ្នាចេញនូវ​បទចម្រៀង​មួយបទ​ ជា​មួយ​ ពូ​ ឃ្លាំង​ ដែលជា​អតីត​ឌីជេ​ដ៏មាន​ឈ្មោះ​ល្បី​មួយរូប​ក្នុង​ប្រទេស​កម្ពុជា​ និងបានបាត់មុខពី​វិថី​សិល្បៈ​អស់មួយរយៈពេលមកហេីយផងនោះ។

យ៉ាងណាមិញ​ ចំពោះ​បទចម្រៀង​មួយបទ​នេះ​ ពិតជា​ប្លែក​ ក្រោយពី​តារាចម្រៀង​ពូកែខាងរ៉េប​ទាំងពីរ​បានមកប៉ះគ្នា​ ដោយបទចម្រៀងមួយនេះមានចំណងជេីងថា​ “អត់​ប្រយោជន៍​“ ដែលជាបទភ្លេង និងទំនុកច្រៀង បានសរសេរ និងរៀបរៀងដោយលោក G-Davith និង ពូ ឃ្លាំង ផ្ទាល់តែម្តង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing