លេងឈឺៗម៉ង! ឌី សូនីតា ធ្វើជាធ្លាក់ខ្លួនឈឺធ្ងន់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្នុងគោលបំណងដើម្បី Surprise ខួបកំណើត….(មានវីដែអូ)
|ស្រីស្អាតរូបស្រស់ សម្បុរស្រអែម កញ្ញា Dy Sonita គឺជាតារាមួយរូប ដែលមាន ភាពក្រមុិចក្រមើម និងមានភាព បុិនប្រសប់ជាខ្លាំង ក្នុងការសម្តែង ដែលនាងតែងតែធ្វើឲ្យ ទស្សនិកជន ជាពិសេស អ្នកគាំទ្ររបស់ខ្លួន ទទួលបាននូវ ភាពរីករាយ ក៏ដូចជា ចំណីអារម្មណ៏ប្លែកៗក្នុង សាច់រឿង ខ្សែភាពយន្ត និងកម្មវិធីផ្សេងៗផងនោះ ។
ដោយឡែក នៅថ្ងៃនេះដែរ តារាសម្តែងស្រីដ៏ក្រមុិចក្រមើមរូបនេះ បានធ្វេីឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូបនាងបានសម្តែងធ្វើជាអ្នកជំងឺ និងត្រូវបានធ្វេីការវះកាត់ជាបន្ទាន់។ ក្នុងនោះដែរ ក៏មានការចូលរួមជាមួយគ្រួសារផងដែរ ដែលធ្វេីឲ្យឈុតឆាកមួយនេះ ហាក់បីជាដូចពិតៗតែម្តង។
យ៉ាងណាមិញ ចំពោះឈុតឆាកសម្ដែងខាងលើនេះដែរ កញ្ញា សូដានីតា ក៏បានមានការបញ្ជាក់លេីបណ្តាញសង្គមហ្វេសបុកផងដែរថា «ចង់ដឹងថា នីតាចូលវះកាត់ភ័យប៉ុណ្ណាទេ???? មិនត្រឹមតែទាំងអស់គ្នាភ័យទេ សូម្បីតែបងប្អូនមិត្តភក្តិនីតា ស្លុតចិត្តគ្រប់គ្នា បើមិនជឿមើលវីដេអូនេះទៅ។ បំរាម: ហាមជេ»។
គួរបញ្ជាក់ដែរថា ទាក់ទងនឹងឈុតឆាកនៃការសម្តែងខាងលេីនេះ គឺក្នុងគោលបំណងដេីម្បី Surprise នំខួបកំណើតដល់បងស្រីម្នាក់ ដែលគាត់បានខិតខំស្វះស្វែងយ៉ាងខ្លាំង ខណៈដែលឃេីញសភាពជំងឺតារាសម្តែងរូបនេះ កំពុងតែមានភាពធ្ងន់ធ្ងរ តែចុងក្រោយបែរជាការសម្តែងទៅវិញ ធ្វើឲ្យគាត់ភ័យឡេីងញ័រដៃជេីងតែម្តង។
សូមទស្សនាវីដេអូខាងក្រោម