សំណាងហើយគេមិនសម្លាប់! នារីម្នាក់យំស្រែក មិនសុខចិត្ត ដោយត្រូវបានគេចាប់រំលោភ នៅក្នុងព្រៃម្តុំបឹងកក់ ទាំងកណ្តាលយប់ ដោយនាងបានរៀបរាប់ដំណើររឿងថា….(មានវីដេអូ)

ភ្នំពេញ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាយប់ទាបភ្លឺ នារីម្នាក់ត្រូវបានបុរសម្នាក់ចាប់រំលោភ នៅក្នុងព្រៃម្តុំបឹងកក់ នៅជិតកន្លែងបង់ទឹក ដោយធ្វើអោយនារីម្នាក់ យំសោកបោកខ្លួន ហើយក៍បានហៅ សារព័ត៍មាន TVFB ចុះមកឡាយទាំងយប់ ដើម្បីសំភាសន៍នាង និងជួយស្វែងរកយុត្តិធម៍អោយនាងផង។

រឿងហេតុដំបូង គឺមានមិត្តភក្តិរបស់នាងម្នាក់ដែលជាភេទទី៣ បានបបួលនាងអោយទៅច្រៀងខារ៉ាអូខេនៅហ្គូឌែន ហើយនាងប្រាប់ថានាងមានតែ ១មុឺនរៀល អត់ទៅទេ ហើយមិត្តភក្តិនាងថា មកមកព្រោះមានគេចេញលុយអោយ។ ដោយសារតែមានគេចេញលុយអោយទើបនាងសម្រេចចិត្តទៅ។

ពេលចេញពីខារ៉ាអូខេ ស្រាប់តែបុរសម្នាក់នោះបានដាក់លុយនៅក្នុងការបូបរបស់នាងចំនួន ១០មុឺនរៀល ហើយនាងមិនបានដឹងនោះទេ ហើយបុរសនោះក៍បានជូននារីរងគ្រោះមកផ្ទះ ស្រាប់តែបុរសម្នាក់នោះជិះម៉ូតូចូលផ្ទះសំណាក់ តែនារីរងគ្រោះមិនព្រម ស្រាប់តែបុរសនោះ ក៍បានដឹកនាងចេញទៅវិញ។

ក្រោយមកបុរសម្នាក់នោះក៍បានដឹកនាង ទៅក្នុងព្រៃម្តុំបឹងកក់ ដែលស្ថិតនៅជិតកន្លែងបង់ភ្លើង ហើយបុរសនោះក៍បានធ្វើសកម្មភាពរំលោភជនរងគ្រោះ តែជនរងគ្រោះមិនព្រម បុរសនោះក៍បានទះជនរងគ្រោះចំនួន២កំភ្លៀង ធ្វើអោយជនរងគ្រោះភ័យខ្លាច ក៍ព្រមធ្វើតាមបុរសម្នាក់នោះ រហូតដល់បានសម្រេច។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing