ស្អាត​អស់​ទាស់​! រោង​មង្គល​ការ​ បែប​បុរាណ​ រចនាបទសម្បូរព្រៃគុក​ ពិតជាមិនងាយបានឃេីញនោះទេ…(មានរូបភាព​)

កាលពី​ពេលថ្មីៗនេះ​ រោងពិធីមង្គការមួយ​ ត្រូវបា​ន​មជ្ឈដ្ឋាន​មួយ​ចំនួន​ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ បាន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ជាមួយ​នឹង​ការតុបតែង​បែបបុរាណ​ សាមញ្ញ​ តែស្រស់ស្អាតប្លែក​ ដោយលំអជាស្លឹកដូង​ ផ្លែស្លា​ និងផ្លែ​រុក្ខជាតិ​មួយ​ចំនួ​ន​ទៀត​ ​ដើម្បីធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ និងទទួលបាននូវ​ភាព​ទាក់ទាញ​ជាខ្លាំង​។

ចំពោះ​ការតុបតែង​រោងមង្គលការ​ប្រភេទ​នេះ​ គឺមិនសូវជាមាននោះទេ​ ក៏ព្រោះតែ​សម័យ​បច្ចុប្បន្ន​នេះ​ គឺមានការរៀបចំយ៉ាង​ប្រណិត​ ជាមួយផ្កាស្រស់​ ឬក៏​ផ្កាជ័រ​ អមជាមួយ​ក្បូរក្បាច់​រៀប​ចំ​ជាច្រើន​ម៉ូដ និងមានតម្លៃ​ផ្សេងៗ​គ្នា​ទៅតាមការកំណត់របស់​ម្ចាស់​រៀបចំ​កម្មវិធី​ដ៏មង្គល​នេះ។

បេីតាម​ការ​បញ្ជាក់​ពី​ម្ចាស់​គណនី​ហ្វេសបុក​ផេក​ឈ្មោះ​ My Shadow បានមានការលេីកឡេីង​អំពី​​រោង​មង្គល​នេះថា​៖​ «អាខោនមួយ​ បានបង្ហោះអោយដឹងថា ៖រោងមង្គលការដ៏វិសេស ប្រកបដោយគំនិតខ្មែរ ផ្តែរចនាបទសម្បូរព្រៃគុក រោងពិធីមង្គលការកូនរបស់លោកគ្រូ អាំង ជូលាន​។ រូបភាព៖ មហឹង្សា សូរ»។