ដំណឹង​ល្អ! ក្រោយពី​លទ្ធផល​ប្រលងជាផ្លូវការរ​នៃ​ការប្រលង​សញ្ញាប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​បានប្រកាសនិងមានការតវ៉ា​ ក្រសួងក៏សំរេចចិត្តធ្វើរឿងមួួយ…

ការពីប៉ុន្មានថ្ងៃកន្លងមកនេះ​ ក្រសួង​អប់រំយុវជន​និង​កីឡា​បានធ្វើការប្រកាស​លទ្ធផល​ប្រលងជាផ្លូវការរ​នៃ​ការប្រលង​សញ្ញាប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​​កាលពី​ថ្ងៃទី​២០ សីហា​ ២០១៨​៕​ បេក្ខជន​មួយចំនួ​ន​មានការ​ផ្ទុះ​រឿងរ៉ាវ​ចម្រូងចម្រាស់​ ដោយពួកគេបានអះអាងថា​ ពួកគេគឺពិតជាជឿជាក់ថាធ្វើបានល្អចំពោះ​វិញ្ញាសារ​គណិតវិទ្យា​ តែក្រោយពីការប្រកាស​លទ្ធផល​រួចបែរជាពួកគេធ្លាក់ទៅវិញ​ សូម្បីតែ​បេក្ខជន​ម្នាក់ដែលជាសិស្សពូកែ​គណិតវិទ្យា​លំដាប់ថ្នាក់ពិ​ភពលោកក៏ធ្លាក់មុខវិជ្ជា​មួយ​នេះ​ផងដែរ​ ទើបពួកគេមិនសុខចិត្តក៏បាននាំគ្នាប្រមូល​ផ្តុំនៅមុខក្រសួងនិងធ្វើការតវ៉ាផងដែរ៕

bb

តាមការ​តវ៉ារបស់ប្អូនៗសិស្សានុសិស្សគឺស្នើអោយក្រសួងធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់នូវពន្ទុឡើងវិញផងដែរ៕​ បន្ទាប់ក្រោយពីមានការតវ៉ាដូចនេះ​ ក៏បានធ្វើអោយមានការជជែកនិងបញ្ចេញមតិជាច្រើនលើបណ្តាញសង្គម​ហ្វេសបុក​ពីភាពមិនអស់ចិត្តទើបឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡាក៏បាន​ឆ្លើយតប និង​ប្រាប់​ទៅកាន់​សារព័ត៌មាន​ថា «​ក្រសួង​នឹង​ពិនិត្យ​សន្លឹក​កិច្ចការ​សិស្ស​ដោយ​ធ្វើ​កោសល្យ វិ​ច្ច័​យ​លើ​សន្លឹក​កិច្ច​គណិតវិទ្យា​របស់​បេក្ខជន​តវ៉ា​មួយចំនួន​»​។

១

២

For More Videos Amazing