នៅលើលោកនៅមានមនុស្សចឹងទៀត! បុរសម្នាក់មានដីដ៍ធំនៅចំកណ្តាលក្រុង ដោយគេអោយតម្លៃដល់ទៅ ៥០លានដុល្លា បែរជាមិនព្រមលក់សូម្បីតែ១ម៉ែត្រ ដោយទុកធ្វើស្រែនិងស្លៀកពាក់កញ្ចាស់ ព្រោះតែមូលហេតុ….(មានវីដេអូ)

ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ ដី​ពិតជាមានតម្លៃខ្លាំងណាស់​ ជាពិសេស​ក្នុង​តំបន់​អភិវឌ្ឍ​ និងនៅក្នុង​ទីក្រុង​ ហេីយ​មនុស្ស​ភាគច្រើន​ក៏មានដោយសារតែដីមិនតិចនោះដែរ​ អ្នកខ្លះក៏ក្លាយជា​សេដ្ឋី​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ និងអ្នកខ្លះទៀត​ក្រោយ​ពី​លក់ដីហេីយ​ ក៏បានចាយវាយមិនចេះគិត​ ក៏បានធ្លាក់ខ្លួន​ជាអ្នកក្រវិញក៏មាន។

ដោយ​ឡែក​ បុរស​ជនជាតិ​ថៃម្នាក់នេះឈ្មោះ​ Somphote Thapcharoen អាយុ ៦០​ឆ្នាំ​ សុខចិត្ត​រស់នៅ​បែបធម្មជាតិ​ ដោយមិនខ្វល់ពីភាពមានបាននោះឡេីយ​ បេីទោះបីជា​ដីរបស់លោក​ ដែលមានទីតាំង​នៅកណ្តាល​ទីក្រុង​បាងកក​ និងមាន​ទំហំ​ ៥០រៃ​ ស្មេីនឹង​ ៨ហិចតា​ ត្រូវបា​ន​អ្នក​វិនិយោគ​មានការ​ចាប់អារម្មណ៍​ និងបាន​អោយតម្លៃ​ខ្ពស់កប់​ពពកដល់​ទៅ​ ៤៧លាន​ដុល្លារ​​ក៏ដោយនោះ​។

បេីតាម​ប្រភព​ព័ត៌មាន​ពីប្រទេសថៃបាន​ឲ្យដឹងថា​ អ្នក​វិនិយោគ​ បាន​នាំ​គ្នា​ឲ្យ​​ថ្លៃ​ដី​នោះ រហូត​ដល់ ៣០​លាន​បាត(ប្រមាណ ៩៤ម៉ឺន​ដុល្លារ) ក្នុង​មួយ​រៃ​ដែលស្នើ​នឹង ១៦០០​ម៉ែត្រ​ក្រឡា ដោយសារ​ពួក​គេ​មើល​ឃើញ​តំបន់​នោះ ព័ទ្ធជុំវិញ​ដោយ​ទី​ប្រជុំជន មាន​ផ្លូវ​ខ្វាត់​ខ្វែង ហើយ​មាន​បំណង​ទិញ​ដី​នោះ​ ដេីម្បី​មក​សង់​ជា​អគារ និង​វិឡា​ផ្សេង​ៗ។

ដោយសារតែ​ដីនេះគឺជា​ដី​កេរ្តិ៍​របស់ឪពុកលោក​ដែលបានបន្សល់ទុកមកនោះ​ ហេីយលោកក៏ជាមនុស្សម្នាក់​ ដែលកេីតមករស់នៅបែប​ធម្មជាតិ​តាំងពីតូចមកផងនោះ​ ទេីបធ្វេីឲ្យ​លោក​មិនមានការ​ត្រេកត្រអាល​ចំពោះលុយទាំងអស់នេះទេ​ ​បេីទោះបីជា​អោយតម្លៃថ្លៃយ៉ាងណា​ក៏ដោយនោះ។

ក្នុងនោះ​ដែរ​ ម្ចាស់​ចម្ការ​រូបនេះ​ ក៏បាន​បញ្ជាក់​បន្ថែម​ទៀតថា​ បើ​គ្មាន​បរិយាកាស​បែប​នេះ ទោះ​គំនរ​មាស​ប្រាក់ ក៏​មិន​អាច​ធ្វើ​ឲ្យ​លោក​សប្បាយ​ដែរ​ ដូច​នេះ​ហើយ ទើប​លោក​ចង់​ប្រើ​ដី​នេះ ដើម្បី​កម្សាន្ត​ក្នុង​ជីវិត​សាមញ្ញ​របស់​លោក។ លោកបាន​បន្ត​ទៀត​ថា​ សម្រាប់​គេ​បើ​គិត​ថា​សប្បាយ​ព្រោះ​លុយ ជា​រឿង​របស់​គេ ព្រោះ​ក្ដី​សុខ​របស់​មនុស្ស​មិន​ដូច​គ្នា​ទេ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing