អ្នកនាងចន ច័ន្ទលក្ខិណា បានប្រតិកម្មទៅនឹង វ៉ាន់​ ម៉ូនិច ដែលបើករថយន្តស្ព័រ​ទំនើប​ម៉ាក​ BMW​ តម្លៃ​ជាង​ ​១០ ម៉ឺន​ដុល្លារ ក្នងល្បឿន ១៨២គីឡូម៉ែត ក្នុងមួយម៉ោង ដោយអ្នកនាងចន ច័ន្ទលក្ខិណា បាននិយាយថា….(មានវីដេអូ)

ប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ នៅអតីតពិធីករ អ្នកនាង វ៉ាន់ ម៉ូនិច រួចមកហើយ ដែលមានរូបសម្រស់ ស្រស់ស្អាត និងមានភាពសិចស៊ីគួរឲ្យទាក់ទាញ ដែលទទួលបានប្រជាប្រិយយ៉ាងខ្លាំង កាលពីប៉ុន្មានឆ្នាំមុន ហេីយ បច្ចុប្បន្ននេះ តារាស្រីរូបនេះ បាននឹងកំពុងរស់នៅយ៉ាងមាន សុភមង្គលជាមួយស្វាមី និងកូនប្រុសជាចំណងដៃក្នុង គ្រួសារ ដែលទេីបតែសម្រាលកាលពីប៉ុន្មានខែមុននេះ។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមការងារ KH OSJA យេីងខ្ញុំធ្លាប់បានចុះផ្សាយរួចមកហេីយ អំពីរថយន្ត ស្ព័រទំនើបម៉ាក BMW ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ ដែលត្រូវបានស្វាមីជាទីស្រលាញ់របស់នាង បានជូនជាកាដូ ដល់ វ៉ាន់ ម៉ូនិច ដែលធ្វេីឲ្យរូបនាងមានអារម្មណ៍រំភើបត្រេកអរ និងរីករាយជាខ្លាំងផងនោះ។

ដោយឡែកកាលពីថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩ ក្រឡែកទៅមើលគេហទំព័រ ហ្វេសប៊ុក Oun Nich Martin ត្រូវជាគណនី ហ្វេសប៊ុក អ្នកនាង ម៉ូនិច បានបង្ហោះវីដេអូទិដ្ឋភាព បើកសាកល្បឿនរថយន្ដBMW ដែលជាកាដូរប្ដីរបស់អ្នកនាងបានជូននោះ ក្នុងល្បឿនមួយយ៉ាងលឿន ជិះ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។

ទាក់ទងចំពោះការបើកយ៉ាងលឿនរបស់អ្នកនាង ម៉ូនិច បែបនេះ ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏បានស៊ែរវីដេអូខាងលើនេះ ដោយបានភ្ជាប់មកជាមួយពាក្យពេជន៏មួយចំនួនថា៖”ល្បឿនជិត ២០០? Wow ផ្លូវមានប្រជាជនរស់នៅសងខាងទៀត បើកលឿនលើតំបន់ផ្លូវប្រជុំជនបែបនេះអាចគ្រោះថ្នាក់ណា

អូន ហើយអាចគ្រោះថ្នាក់ដល់អ្នកដែលធ្វើដំណើររួមផ្លូវជាមួយយើងផងដែរដែលគ្នាបើកល្បឿនធម្មតា ហើយតាមមើលផ្លូវនោះគឺមានផ្ទះប្រជាជនរស់នៅសងខាងទៀត រិតតែគ្រោះថ្នាក់បំផុត ជាពិសេសក្មេងៗ បើអូនចង់សាកឡានអូនគួរសាកនៅផ្លូវដែលគ្មានផ្ទះប្រជាជនរស់នៅអមសងខាងផ្លូវ ។ បំណងល្អទេ”៕

សូមទស្សនាវីដេអូខាងក្រោម