ប្រពៃណី​ណាស់! ក្នុង​ថ្ងៃខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា​ លោកឧញ៉ា​ ហ៊ុន​ តូ​​ បានចូល​រួម​ជួយ​ឧបត្ថម្ភជា​ទឹកប្រាក់​ចំនួនដល់ទៅ​…

នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធមីទ្ទីងថ្នាក់ជាតិ ដើម្បីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល​ កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ទិវាដ៏មានសារសំខាន់នេះ បានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ដែលមានការចូលរួមពី មន្ត្រីជាន់ខ្ពស់​ មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរ​ គ្រប់លំដាប់ថ្នាក់ អង្គការសហគមជាតិ អន្តរជាតិ និងសាធារណជនប្រមាណជាង ៤ពាន់នាក់។

ក្នុង​កម្មវីធី​ដ៏​វិសេសវិសាលខាងលេី​នេះ​ គឺមានការចូលរួម​ឧបត្ថម្ភ​ពីបណ្តាល​ក្រុមហ៊ុន​ ឯកឧត្តម​ លោកឧកញ៉ា​ និង​សប្បុរស​ជន​ជាច្រើន​ ក្នុង​គោលបំណង​ចួលរួម​ទាំងអស់គ្នា​ដេីម្បី​ជួយ​ទៅដល់​សង្គម​ជាតិ​។ ក្នុង​នោះដែរ​ លោកឧកញ៉ា​ ហ៊ុន​ តូ​ ក៏បាន​ចូលរួម​ឧបត្ថម្ភ​នូវ​ទឹកប្រាក់​ ចំនួន​ ១០ម៉ឺន​ដុល្លារ​ផងដែរ​។

ទន្ទឹមការប្រារព្ធពិធីអបអរសាទរខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយនោះ ក៏នឹងមានពិធីអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។​ គួរបញ្ជាក់ដែរថា​ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម

ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ។

For More Videos Amazing