ក្នុង​ថ្ងៃខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម លោកឧកញ៉ា ឌួង​ ឆាយ បានជូនលុយទៅកាន់កាកបាទក្រហមកម្ពុជា នូវទឹកប្រាក់រហូតដល់ទៅ….

នាព្រឹកថ្ងៃនេះផងដែរ ទី០៨ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខួបលើកទី១៥៦ ក្រោយអធិបតី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រ និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

យ៉ាងណាមិញ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខួបលើកទី១៥៦ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា” មានការអញ្ចើញចូលរួមយ៉ាងច្រើនពីសំណាក់ មន្រ្ដីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល លោកឧកញ៉ាមានឈ្មោះល្បីល្បាញ អ្នកជំនួញមានមុខមាត់ជាច្រើន រួមទាំងសិល្បករខ្មែរមកពីផលិតកម្មនានាជាច្រើននាក់ថែមទៀតផង។

ក្នុង​កម្មវីធី​ដ៏​វិសេសវិសាល​នេះ​ លោក ឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ក៏បាន​មាន​វត្តមាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះដែរ​។ ក្នុង​នោះដែរ​ លោកឧញ៉ា​ ឌួង ឆាយ និង​លោកជំទាវ​ ក៏បានឧបត្ថមថវិកាចំនួន៣មុឺនដុល្លារ ដើម្បីចូលរួមក្នុង​កិច្ចការ​ងារ​ជួយសង្គមផងដែរ។ ហើយលោកឧកញ៉ា ឌួង ឆាយ ក៏បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុកផេក ផ្លូវការរបស់ខ្លួន ដោយមានខ្លឹមសារថា៖”ការងារសង្គមដែលខ្ញុំបាទស្រលាញ់ និងពេញចិត្តជាទីបំផុតគឺការងារមនុស្សធម៍។”៕

For More Videos Amazing