ក្នុង​ថ្ងៃខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា​ លោកឧញ៉ា​ ឡេង​ ណាវ៉ាត្រា​ និង​លោកជំទាវ​ បានចូល​រួម​ជួយ​ឧបត្ថម្ភជា​ទឹកប្រាក់​ចំនួនដល់ទៅ​…

លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទម្រាំតែរូបលោកមានថ្ងៃនេះ​ គឺមានការ​តស៊ូ​ជាខ្លាំង​ និងបានឆ្លងកាត់នូវ​ ឧបសគ្គ​ និងរឿង​រ៉ាវ​ជាច្រើន​ ប៉ុន្ដែក្រោយពីលោក ក្លាយទៅជាឧកញ៉ាហេីយនោះ ក៏លោកមិនដែលភ្លេចដើមកំណើតខ្លួនឯងនោះទេ ដោយតែងតែចេញមុខធ្វើអំពើមនុស្សធម៌ជាច្រើន ជួយដល់ចាស់ជរា ក៏ដូចជាកសាងផ្លូវជូនប្រជាពលរដ្ឋជាដេីមនោះ។

ដោយឡែក​ នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធមីទ្ទីងថ្នាក់ជាតិ ដើម្បីអបអរសាទរខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ទិវាដ៏មានសារសំខាន់នេះ បានធ្វើឡើងក្រោមវត្តមាន​ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ដែលមានការចូលរួមពី មន្ត្រីជាន់ខ្ពស់​ មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការសហគមជាតិ អន្តរជាតិ និងសាធារណជនប្រមាណជាង ៤ពាន់នាក់។

មីទ្ទីងអបអរសាទរខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»។​ ទន្ទឹមការប្រារព្ធពិធី​ អបអរសាទរខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយនោះ ក៏នឹងមានពិធីអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។

ក្នុង​កម្មវីធី​ដ៏​វិសេសវិសាល​នេះ​ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ជំទាវ ក៏បាន​មាន​វត្តមាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះដែរ​។ ក្នុង​នោះដែរ​ លោកឧញ៉ា​ ឡេង​ ណាវ៉ាត្រា​ និង​លោកជំទាវ​ ក៏បានឧបត្ថម ចំនួន 100លានរៀល ដើម្បីចូលរួមក្នុង​កិច្ចការ​ងារ​ជួយសង្គមផងដែរ។

សូម​ជម្រាប​ថា​ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើង​ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ​ អំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ នៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ។

For More Videos Amazing