សុទ្ធតែជនជាតិចិន នៅក្នុងវីឡាដ៍ធំស្គឹមស្កៃ​ ត្រូវបានសមត្ថកិច្ចលើកកម្លាំងចុះទៅបង្ក្រាប ពាក់ព័ន្ធ​បទល្មើស….

យោងតាមរយៈសារព័ត៍មាន CPC News បានប្រាប់ឱ្យដឹងដោយកាលពីម្សិលមិញនេះ វេលាម៉ោង៣ និង២៥នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ មានហេតុការណ៏មួយដ៏ភ្ញាក់មួយបានកើតឡើង ស្ថិតនៅចំណុចផ្ទះវីឡាគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ឃាត់ខ្លួនជនជាតិចិនបានចំនួន២៨នាក់ ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអុីនធើណេត។

ចំពោះព្រឹត្ដិការណ៏ក្នុងការចុះបង្រ្កាប់នេះ គឺមានការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចក៏បានដកហូតសម្ភារៈទាំងប៉ុន្មានដែលមានពាក់ព័ន្ធ បទល្មើសទាំងនេះ យកមករក្សាទុក។

យ៉ាងណាមិញ កម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បាននាំខ្លួនជនជាតិចិនទាំង២៨នាក់ រួមទាំងវត្ថុតាង ដើម្បីយកទៅធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់។ គូសបញ្ជាក់ផងដែរថា ទាក់ទងចំពោះរឿងខាងលើនេះ ប្រជាពលរដ្ឋសង្ឃឹមថា ការលំហូរចូលនៃជនជាតិចិនមកទឹកដីប្រទេសកម្ពុជា គឺមិនមែនដេីម្បី ប្រព្រឹត្ត បទល្មើសនោះទេ។

For More Videos Amazing