ស្អាត​កប់​ហ្មង​! កញ្ញា​ ពេជ្រ​ សូលីកា​ បង្អួត​សម្រស់​អម​ជាមួយ​គ្រឿង​អលង្ការ​ពេជ្រ​ មួយតួខ្លួនដែលមានតម្លៃរាប់មុឺនដុល្លា​ រួមមាន…(មានរូប​ភាព​)​

តារាចម្រៀងបែបយុវវ័យ ញញឹមស្រស់ មានទឹកមុខក្រមុិចក្រមើម គួរឲ្យ​ស្រឡាញ់ កញ្ញា ពេជ្រ សូលីកា ទើបតែចាប់ផ្ដើមប្រឡូក ក្នុង​វិស័យ​សិល្បៈសារជាថ្មី ក្នុងផលិតកម្មរស្មីហង្សមាស និងបានចាប់ដៃគ្នាជាមួយនឹង អតីតតារារួមទ្រនំ លោក នីកូ ក្រោយពី​បានបាត់មុខពី​សិល្បៈ​អស់មួយ​រយៈពេល​មកនោះ។

ជាមួយ​នឹងការវិលចូលសិល្បៈសារជាថ្មីនេះដែរ​ គេសង្កេតឃើញថា​ កញ្ញា​ ពេជ្រ​ សូលីកា​ ហាក់បី​ជា​មាន​រូបសម្រស់​ស្រស់ស្អាត​ជាង​មុន​ និងថែមទាំងមាន​ជីវិត​រស់នៅបែប​ហុឺហា​ និងសុីវីល័យ​ គួរឲ្យ​ចាប់អារម្មណ៍​ទៀតផង​ ដែលបានធ្វើអោយទាក់ទាញចិត្ដទស្សនិជន​ និងអ្នកគាំទ្រ​កាន់តែខ្លាំង​។

ជាក់ស្ដែង​​ នៅមុននេះ​បន្តិច​ កញ្ញា​ ពេជ្រ​ សូលីកា​ បាន​បង្អួត​សម្រស់​របស់​ខ្លួន​ទៅកាន់​មជ្ឈដ្ឋាន​មហាជន​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ ដោយអម​ជាមួយ​គ្រឿង​អលង្ការ​ពេជ្រ​ជាច្រើន​ ដែលមានតម្លៃ​ខ្ទង់​មុឺនដុល្លា​ មានដូចជា​ ខ្សែក​ពេជ្រ​ ក្រវិល​ពេជ្រ​ និង​នាឡិកា​ពេជ្រ​ កាន់តែធ្វើឲ្យ​តារាស្រីរូបនេះ​ មានសម្រស់ស្រស់ស្អាតទ្វេដង។

យ៉ាង​ណាមិញ​ ជាមួយ​នឹង​សម្រស់​ដ៏​ផូរផង់​នេះដែរ​ តារាស្រីរូបនេះ​ ក៏បាន​បង្ហោះ​សារ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ទៀតថា​៖​«មិនសុំជាមនុស្សដំបូង តែសុំជាមនុស្សចុងក្រោយរបស់បង ហើយសុំតែមួយទេ មិនយូរទេ​ ត្រឹមមួយជីវិត​ អោយបានអត់?»​ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​រូបភាព​ដូច​តទៅ​។