ដំណឹងល្អ! យុវជនសំរាម មានក្តីរំភើបជាខ្លាំង ដែលនៅក្នុងថ្ងៃនេះ អ្នកកាសែតជប៉ុន បាន…
|កន្លងមកនេះ គេសង្កេតឃើញថា សំរាមនៅតែជាបញ្ហាដ៏ចំបងមួយ ដែលមានមនុស្សមួយចំនួន នៅតែបន្តការបោះចោលសំរាមនៅតាមទីសាធារណៈ ដែលនេះហេីយ គឺជាមូលហេតុអាចបង្កឲ្យបរិស្ថាកខ្វក់ គ្មានសណ្តាប់ធ្នាប់ និងមិនទទួលបាននូវសោភ័ណភាពល្អក្នុងទីក្រុង ឬទីប្រជុំជន ក៏ដូចជាបង្កឲ្យប៉ះពាល់ជាខ្លាំងដល់សុខភាពជាដេីមនោះ ។
ជុំវិញបញ្ហាខាងលើនេះ ក៏ត្រូវបានយុវជនស្ម័គ្រចិត្តមួយក្រុម ដែលមានការដឹកនាំ និងផ្តួចផ្តើមដោយបុរសម្នាក់ឈ្មោះ សាន ដារ៉ាវីត បាននាំគ្នាបេីកយុទ្ធនាការប្រមូលសំរាមក្នុងទីក្រុង ដោយមានការចាប់ផ្ដើមពី ប្រឡាយលូទឹកស្អុយបឹងត្របែក រហូតមកដល់ពេលនេះ គឺទទួលបាននូវលទ្ធផលដ៏ប្រសេីរបំផុត។
ក្នុងនោះដែរ យុវជនសំរាម ត្រូវបានមជ្ឈដ្ឋានទូទៅមានការកោតសរសើរជាខ្លាំង ចំពោះកិច្ចការងារខិតខំប្រឹងប្រែងរបស់ពួកគេ បេីទោះជាមិនទទួលបាននូវអត្ថប្រយោជន៍អីសោះក៏ដោយ ក៏ពួកគេនៅតែមានការតាំងចិត្តខ្ពស់ ដេីម្បីសម្រេចឲ្យបាន នូវគោលបំណង ដែលពួកគេធ្លាប់បានមានក្តីរំពឹងទុកមុនមកនោះ។
ជាលទ្ធផល ចំពោះកិច្ចការខិតខំប្រឹងប្រែងរបស់យុវជនសំរាមកន្លងមកនោះ ក៏ត្រូវបានលេចព័ត៌មានល្បីដល់ក្រៅប្រទេសទៀត ផង លេីសពីនេះ លោក សាន ដារ៉ាវីត ក៏មានក្តីរំពឹងថា លោក រួមជាមួយយុវជនសំរាម នឹងមានឱកាសចេញទៅទស្សនកិច្ចក្រៅប្រទេស ដេីម្បីធ្វើការស្វែងយល់ និងសិក្សាបន្ថែមទៀត។
នេះបេីយោងតាមរយៈគណនីហ្វេសបុកផេកឈ្មោះ Life Unlock បានមានការបញ្ជាក់ថា៖ «ថ្ងៃនេះខាងកាសែតជប៉ុន មកសំភាសន៍ដល់កន្លែង អំពីការផ្លាស់ប្តូរផ្នត់គំនិត ប្រជាជនកម្ពុជា និងការផ្លាស់ប្តូរមុខមាត់ថ្មីនៃទីក្រុងភ្នំពេញ!! សង្ឃឹមថា ឆ្នាំ2020 ក្រុមយុវជនសំរាមនឹងបានទៅទស្សនកិច្ចនៅប្រទេសជប៉ុន»។