ត្រេកអរណាស់! ជនរងគ្រោះដែលហ៊ានចូលសង្គ្រោះក្មេងស្រី ហើយត្រូវឆេះខ្លួនឯងនោះ ពេលនេះត្រូវបានលោក សុវណ្ណ រិទ្ធី TVFB នាំយកថវិកាពីសប្បុរសជន មកជូនគាត់នូវទឹកប្រាក់ចំនួន…..

ប្រិយមិត្ដបានដឹងហើយចំពោះ វីរៈបុរសមួយរូបដែលរូបលោក មានឈ្មោះ ឃុត​ សំណាង​ ដែលហ៊ានប្រថុយអាយុជីវិតរបស់ខ្លួនរត់ចូលក្នុងភ្នក់ភ្លេីង​ ដើម្បីទៅជួយក្មេងស្រីម្នាក់​ ដែលបានជាប់ក្នុងរថយន្តកំពុងឆាបឆេះ​យ៉ាងសន្ធោរសន្ធៅកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ដែលស្ថិតនៅក្រុងតាខ្មៅ។

ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ ទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី រួមជាមួយក្រុមការងាររបស់លោក បានអញ្ចើញចាកចេញពីទីក្រុងភ្នំពេញ ដោយគោលបំណងឆ្ពោះទៅកាន់ ខេត្ដបាត់ដំបង ដើម្បីនាំយកថវិកាមួយចំនួន បានមកពីសប្បុរដជន យកទៅជូនក្រុមគ្រួសារ លោក ឃុត សំណាង ដែលលោក សុវណ្ណ រិទ្ធី បានប្រាប់ឱ្យដឹងថា៖

“នៅរសៀលថ្ងៃទី ៧​ ខែឧសភា ឆ្នាំ ២០១៩នេះ​ ក្រុមការងារសារព័ត៌មាន​ TVFB បានមកដល់ទីតាំងមន្ទីរពេទ្យ ប៉ូពី​ យោធាភូមិភាគទី៥​ ដែលស្ថិតក្នុងក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។ ក្នុងថ្ងៃនេះដែរ​ក្រុមការងារ​ TVFB ដែលដឹកនាំដោយលោក​ សុវណ្ណ​ រិទ្ធី​ ជាអគ្គនាយក​ ក៏បាននាំយកនូវថវិការរបស់សប្បុរសជនដែលមានចិត្តសប្បុរសធម៌​ ដែលបានផ្តល់តាមរយះ​ សារព័ត៌មាន​ TVFB ដេីម្បីយកមកជូនដល់បងប្រុសម្នាក់ឈ្មោះ​ ឃុត​ សំណាង​ ដែលហ៊ានប្រថុយជីវិតចូលក្នុងភ្នក់ភ្លេីង​ ទៅជួយក្មេងស្រីម្នាក់​ដែលជាប់ក្នុងរថយន្តកំពុងឆាបឆេះ​ កាលពីប៉ុន្មានថ្ងៃកន្លងទៅដែលស្ថិតនៅក្រុងតាខ្មៅ។

ថវិការដែលក្រុមការងារយេីងទទួលបានពីសប្បុរសជនផ្ញេីមកបានទទួលសរុប​ចំនួន​ ៣៥០០​ ដុល្លារ​ និងលុយខ្មែរ​ ​១លាន១៥ម៉ឺនរៀល​ ។ ចំពោះឈ្មោះសប្បុរសជនដែលផ្ញេីថវិការ​ យេីងនិងសរសេររៀបរាប់ក្នុងវីដេអូបន្ថែមទៀត។ ទស្សនា​ទិដ្ឋភាព​ដែលផ្សាយផ្ទាល់នៅលេីផេកព័ត៌មាន​ TVFB ដែលធ្វេីកិច្ចសម្ភាសន៍ដោយលោក​ សុវណ្ណ​ រិទ្ធី​។”៕

For More Videos Amazing