ញាក់សាច់​! ស្ងាត់​ៗ​ ស្រាប់​តែ​លោក​ សុគន្ធ ថេ​រ៉ា​យុ​ និងលោក Rith Omega​ បានចូលហ៊ុនគ្នា​បេីក​ក្លឹប​កម្សាន្ត​ថ្មី​ Queen King Club ឬ QK Club​ ដោយចំណាយលុយរហូតដល់ទៅ…

កំលោះ​សង្ហារ​ និងជាតារា​ចម្រៀង​ដ៏​មានឈ្មោះ​ល្បី​ក្នុង​ផលិតកម្ម​ ថោន​ លោក​ សុគន្ធ ថេ​រ៉ា​យុ​ និងលោក Rith Omega​ អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន​ បាន​ចូលហ៊ុន​គ្នាម្នាក់ៗ​ ៥០ភាគរយ​ ដោយមានទុនសរុបជិតកន្លះលានដុល្លារ​ ដេីម្បី​បេីកក្លឹប​កម្សាន្ត​ថ្មី​ យីហោ Queen King Club ឬ QK Club ។

នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ ក្លឹប​ថ្មី​របស់អ្នកទាំង​២​ យីហោ Queen King Club ឬ QK Club នឹង​ប្រកាសបើកសម្ពោធជាផ្លូវការហេីយ​ ដែលនឹង​ប្រារព្ធ​ធ្វើឡើង​នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០១៩នេះ​ ដោយមានការរំពឹងថា តារាសិល្ប:យ៉ាងច្រើនកុះករ នឹងមាន​វត្តមាន​អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។

ក្នុងនោះដែរ​ លោក សុគន្ធ ថេរ៉ាយុ និងលោក Rith Omega​ បានមាន​ការ​បញ្ជាក់​ថា​ ចំពោះ​គំរោង​ក្នុង​ការ​បេីកក្លឹប​កម្សាន្ត​ថ្មី​នេះ​ គឺអ្នកទាំង​២​ បានធ្វេី​ការ​សិក្សា​ស្វែងយល់​ជាយូរមកហេីយ​ ដោយនឹងចំណាយលុយជួលឌីជេល្បីៗ មកពីប្រទេសថៃ និងតារាចម្រៀងល្បីៗ​ ឲ្យមកចាក់ភ្លេង និងច្រៀងរាំក្រោយពី​បេីក​សម្ភោធ​ជាផ្លូវការ​ហើយ​នោះ។

គួរបញ្ជាក់ដែរថា​ ចំពោះ​ Queen King Club ឬ QK Club​ នេះ​ មាន​ទីតាំងស្ថិតនៅជិតស្ដុបណានជីង ដោយជិះពីស្ដុបណានជីង ទៅកាន់ក្ដាន់២ ហើយបត់នៅច្រកទី២ ខណ:ដែលក្លឹបមួយនេះ បានបើកដំណើរការសាកល្បង ជារៀងរាល់ថ្ងៃហើយ​ ជាមួយ​នឹងការបញ្ចុះតម្លៃ​ ៣០ភាគរយ រហូត​ដល់​ថ្ងៃ​បេីក​សម្ភោធ​ជាផ្លូវការ​។