ច្បាស់​ការណ៍​ហេីយ​! តាមពិត​ព័ត៌មានដែល​ល្បីថា​ មានក្រពេីចំនួន​ ២០ក្បាល​ បានរួចចេញពីកន្លែង​ចិញ្ចឹម​ក្នុង​ខេត្ត​បាត់ដំបង​ គឺជារឿង​មិនពិតទេ​ ហេីយក្រពេី​ ២ក្បាល​ ដែលអ្នក​ភូមិ​ចាប់​បាន​នោះ​ គឺដោយសារតែ…

ទាក់ទង​នឹង​ករណី​ដែលល្បីថា​ មានសត្វក្រពេី ចំនួន​ ២០ក្បាល​ បានរួចចេញពីកន្លែង​ចិញ្ចឹម​មួយកន្លែង​ ក្នុង​ខេត្ត​បាត់ដំបង​ គឺមិនមែន​ជាការ​ពិត​ទេ​ ដែលការពិតនោះ​ ក្រពើ​ទាំង​ ២ក្បាលនេះ​ គឺជាក្រពើធម្មជាតិមានឈ្មោះថា ក្រពើត្រី​ ដែលនេះគឺ​ជា​ប្រភព​ព័ត៌មាន​ទទួល​បាន​ពី​អង្គភាព​ Fresh News​ បានធ្វេី​ការ​ចុះ​ផ្សាយ​កាល​ពី​ព្រឹក​មិញ​នេះ​។

ជាមួយព័ត៌មានខុសពីការពិតនេះ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានច្រានចោលទាំងស្រុង និងបានអះអាងថា ការប្រទះឃើញសត្វក្រពើ និងរហូតចាប់បាន ២ក្បាលខាងលើនេះ ដោយសារតែក្រុមមន្រ្តី បានបើកទ្វារទឹក​ នៅប្រព័ន្ធធារាសាស្រ្តក្រហត ទើបប្រទះឃើញសត្វក្រពើទាំង ២ក្បាលនេះ ដែលរស់នៅជាប់ច្រាំង។

ក្នុងនោះដែរ​ លោក ងួន រតនៈ​ អភិបាលខេត្តបាត់ដំបង​ ក៏បានមានការ​បញ្ជាក់​បន្ថែម​ទៀតថា​ ក្រពើមួយក្បាលមានទំងន់ប្រហែល ២០គីឡូក្រាម និងគេហៅថា ជាក្រពើត្រី​ ហេីយ​ចំពោះសត្វក្រពើទាំងនេះ មិនដែលបានរំខាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅទីនោះឡើយ​។​ ដូច្នេះ​ សូមបងប្អូន​មេត្តា​កុំមានការ​ភាន់ច្រឡំ​អី។