សូមជួយស៊ែរបន្តផង! ក្រពើ២០ក្បាល ត្រូវបានរួចចេញពីកន្លែងចិញ្ចឹមក្រពើ ខណះពេលនេះគឺចាប់បាន២ក្បាលហើយ ដែលស្ថិតនៅ…..(មានរូបភាព)

ពត៌មាន​បឋម៖​ កាលពី​ប៉ុន្មា​ន​ថ្ងៃមុននេះ​ មានហេតុការណ៏​ដ៏​​ភ្ញាក់​ផ្អើល​មួយ​ បានបង្កឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​បាត់ដំបង​ បានមានក្តីព្រួយ​បារម្ភ​ និងមានការ​ភិតភ័យជាខ្លាំង​ ខណៈ​ដែល​មាន​ក្រពេីចំនួន​ ២០ក្បាល​ បានរួចចេញពី​អាង​ចិញ្ចឹម​មួយ​កន្លែង​ ក៏ត្រូវបាន​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​បាន​សហការ​គ្នា​តាម​ប្រមាញ់​មក​វិញ​ផងដែរ​។

ដោយឡែក​ ក្រោយពី​មានការ​តាម​ប្រមាញ់​យ៉ាង​យក​ចិត្ត​ទុកដាក់​នោះ​ មកដល់ពេលនេះ​ មានក្រពេីចំនួន​ ២ក្បាលហេីយ​ ដែលត្រូវ​គេចាប់​បាន​ ស្ថិត​នៅភូមិថ្កូវ ស្ទឹងបាណន់ ខេត្ត​បាត់​ដំបង​។ ក្នុង​នោះដែរ​គឺនៅសល់ចំនួន​ ១៨ក្បាលទៀត​ ដែលជាចំនួនមួយដ៏ច្រេីន​ នឹងអាចបង្កឲ្យ​មានគ្រោះថ្នាក់ខ្លាំងណាស់។

ហេតុ​ដូច្នេះ​ សូមបងប្អូន​ និង​ប្រិយមិត្ត​ ដែលរស់នៅតាមបណ្តោយស្ទឹង​ ត្រូវ​បង្កើនការប្រុងប្រយ័ត្ន​ឲ្យ​បានខ្ពស់​ ដោយកុំទាន់​លេងទឹកស្ទឹងស្ងាត់ៗអី​ ដេីម្បី​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិភាព។​ មួយ​វិញ​ទៀត​នោះ​ សូម​មេត្តា​ជួយ​ស៊ែរបន្តផង​ ដេីម្បី​ឲ្យ​ដំណឹងនេះ​ បានទៅដល់មិត្តភក្តិ​ បងប្អូន​ដែលរស់នៅក្នុងបន់នោះ​ មាន​ការ​ប្រុងប្រយ័ត្ន​។

For More Videos Amazing